ភ្នំពេញ៖ ស្តែងៗគួរឲ្យាញាក់សាច់ រថយន្តស៊រីទើប ប្រភេទ LEXUS NX200T បើកបរក្នុងល្បឿនលឿនហួសកំណត់ជ្រុលបុក រថយន្ត PRIUS ពីក្រោយពេញមួយទំហឹង បណ្តាលឲ្យហោះទៅបុករបាំងពុះចែកទ្រូងផ្លូវបាក់អស់ ចំនួន ០៣ផ្ទាំង។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ២៣និង០០ រំលងអាធ្រាត្រ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមសាក្សីបានឲ្យដឹងថា រថយន្ត ម៉ាក LEXUS NX200T ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BR-2986 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានបើកបុករថយន្ត ម៉ាក Toyota PRIUS ពីក្រោយពេញមួយទមហឹងបណ្តាលឲ្យរថយន្ត PRIUS ហោះជ្រុលទៅបុករបាំងពុះចែកទ្រូងផ្លូវបាក់អស់ ចំនូន ០៣ផ្ទាំង។ សាក្សីបន្តទៀតថា ក្រោយពេលកើតហេតុ ជនបង្កបានរត់គេចខ្លួនបាត់ស្រមោលឈឹងតែម្តង។
ក្រោយពីកើតមានគ្រោះថ្នាក់ចរាចរណ៍រថយន្ត LEXUS NX200T បុកគូត PRIUS ហោះដូចក្នុងរឿងកុននេះ សមត្ថកិច្ចជំនាញផ្នែកចរាចរណ៍បានចុះសម្រួលចរាចរ និងវាស់វែងរួចចាត់ចែងស្ទួចយករថយន្តទាំង ០២គ្រឿងមករក្សាទុកដើម្បីស្រាវជ្រាវ និងកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕