ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា មនុស្សប្រុសស្រីចំនួន ៤នាក់ ត្រូវបានកម្លាំងនគរបាលជំនាញចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាបទីតាំងលេងល្បែងស៉ីសងខុសច្បាប់(ប្រើម៉ាស៊ីនអេឡិចត្រូនិចកត់កន្ទុយលេខឆ្នោតវៀតណាម ជ្រកក្រោមអាជីវកម្មឆ្នោតយីហោម៉ូឌែន ឡូតូរី)។
មន្រ្តីដដែលបន្តថា ករណីបង្រ្កាបទីតាំងឆ្នោតវៀតណាមខុសច្បាប់ខាងលេីនេះ បានធ្វេីឡេីងនៅផ្ទះលេខ១២ ផ្លូវលេខ៩៣ ភូមិ៦ សង្កាត់ស្រះចក កាលពីថ្ងៃទី៧ ខែសីហាម្សិលមិញនេះ។
ជនសង្ស័យចំនួន៤នាក់នេះរួមមាន៖ ១/ឈ្មោះ សួស ដានី ភេទស្រី អាយុ៥៦ឆ្នាំ ស្នាក់នៅផ្ទះលេខ១២ ផ្លូវលេខ៩៣ ភូមិ៦ សង្កាត់ស្រះចក ជាភ្នាក់ងារកត់ឆ្នោតវៀតណាម។ ,២/ឈ្មោះ ឆន ចាន់គឿន ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅបន្ទប់ជួល សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ (ជាបុគ្គលិកក្រុមហ៊ុនឆ្នោត ម៉ូឌែន ឡូតូរី)។ ,៣/ឈ្មោះ សុង ច័ន្ទណារ័ត្ន ភេទស្រី អាយុ២១ ស្នាក់នៅផ្ទះលេខ២៧២ ផ្លូវលំ ភូមិមិត្តភាព សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ (ជាបុគ្គលិកក្រុមហ៊ុនឆ្នោត ម៉ូឌែន ឡូតូរី)។ ,៤/ឈ្មោះ ទឹម លីតា ភេទស្រី អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះលេខ១៦ ផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (ជាបុគ្គលិកក្រុមហ៊ុនឆ្នោត ម៉ូឌែន ឡូតូរី)។ ចំណែកវត្ថុតាងចាប់យករួមមាន៖
១.ម៉ាស៉ីនអេឡិចត្រូនិចគ្មានម៉ាក ពណ៌ខ្មៅខៀវ សម្រាប់ភ្ជាប់ជាមួយទូរស័ព្ទដៃ ដេីម្បីចេញសន្លឹកឆ្នោតវៀតណាម ចំនួន០១គ្រឿង។
២.ម៉ាស៉ីនអេឡិចត្រូនិច ម៉ាកSUNMI V2S ពណ៌ទឹកក្រូចលាយខ្មៅសម្រាប់ចេញកន្ទុយសន្លឹកឆ្នោតវៀតណាមចំនួន០១គ្រឿង
៣.ម៉ាស៉ីនអេឡិចត្រូនិចម៉ាក MODERN LOTTERY ពណ៌ខៀវ សម្រាប់ចេញកន្ទុយសន្លឹកឆ្នោត ចំនួន០១ គ្រឿង។
៤.កន្ទុយសន្លឹកឆ្នោតវៀតណាមដែលចាក់រួច មួយចំនួន។
៥.ទូរស័ព្ទដៃមួយគ្រឿង ម៉ាកOPPO ពណ៌ក្រហម។
៦.វិញ្ញាបណ្ណបត្រ័ផ្តល់សិទ្ធជាភ្នាក់ងារចែកចាយឆ្នោតអោយឈ្មោះ ទឹម វុទ្ធី របស់ក្រុមហ៊ុនឡូតូរី ចំនួន០១សន្លឹក។
៧.ប្រាក់ខ្មែរចំនួន៩ម៉ឺនរៀល។
បច្ចុប្បន្នជនសង័្សយ និងវត្ថុតាង នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដេីម្បីសាកសួរបន្តនីតិវិធីច្បាប់៕