2023-08-09 16:19
286


ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានថ្លែងក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងបំពាក់ឋានន្តរស័ក្ដិជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្ត   រតនគិរី ដែលបានប្រារព្ធធ្វើឡើងនាសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ ដោយឯកឧត្តម បានស្នើដល់លោកស្នងការ ស្នងការរងនិងមន្រ្តីនគរបាលគ្រប់រូប  បន្តខិតខំពង្រឹងសាមគ្គីភាពផ្ទៃក្នុងអោយបានរឹងមាំ ពង្រឹងសមត្ថភាពជំនាញ គោរពវិន័យ ម៉ោងធ្វើការងារឲ្យបានល្អប្រសើរនិងខិតខំអនុវត្តតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ការគោរព ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានរបស់រាជរដ្ឋាភិបាល និងអគ្គស្នងការនគរបាលជាតិ ក៏ដូចជាគណៈបញ្ជាការឯកភាពខេត្តដែលបានដាក់ចេញ ដោយអនុវត្តឲ្យបានម៉ឹងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់។ជាពិសេសត្រូវមានការទំនាក់ទំនងល្អ ជាមួយមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ដើម្បីក្តាប់សភាពការណ៍ ទប់ស្កាត់ និង ចូលរួមបង្រ្កាបរាល់មុខសញ្ញាបទល្មើសនានាសំដៅធានារក្សាស្ថេរភាពសន្តិសុខ និង សណ្តាប់ធ្នាប់សង្គម ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ក្នុងខេត្តអោយកាន់តែល្អប្រសើរឡើង។
   នៅក្នុងឱកាសនេះផងដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានបុគ្គលិក តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងបំពាក់ឋានន្តរស័ក្ដិជូនមន្រ្តីនគរជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីបានផ្តាំផ្ញើដល់កម្លាំងនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ក្រោយទទួលភារកិច្ចនិងបំពាក់ឋានន្តរស័ក្តិហើយត្រូវធ្វើការងារបម្រើប្រជាពលរដ្ឋនិងការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនិងបន្តជួយដល់ប្រជាពលរដ្ឋនៅពេលរងគ្រោះដោយឧប្បត្តិវហេតុផ្សេងៗ ។បន្តផ្សព្វផ្សាយពីភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ និងផ្តល់សេវារដ្ឋបាលជូនគាត់ឲ្យបានទាន់ពេលវេលា ។ឯកឧត្តម នាយឧត្តមសេនីយ៍បានសង្កត់ធ្ងន់ថា "មន្ត្រីនគរបាលដែលត្រូវបានប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិទាំងអស់មិនត្រូវយកអំណាច តួនាទី របស់ខ្លួនទៅគាបសង្កត់ប្រជាពលរដ្ឋ គឺត្រូវផ្តល់សេវាជូនគាត់ដោយស្មោះត្រង់ ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនគាត់ក្នុងមូលដ្ឋាននិងការពារបូរណភាពទឹកដីនិងទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់"។
  សូមបញ្ញាក់ថាពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្ដិជូនមន្រ្តីនគរជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី នាពេលនេះរួមមានតែងតាំង ស្នងការរងចំនួន០៤ រូប,នាយការិយាល័យ០៣រូប,នាយរងការិយាល័យ៣៧រូប,ស្នងការរងទទួលការងារ០៣រូប,អធិការ០១រូប,អធិការរង២១រូប,មេបញ្ជាការរង០៤រូប សរុប៧៣រូប  និងបំពាក់ឋានន្តរស័ក្ដិជូនមន្រ្តីនគរបាលចំនួន១២០រូបរួមមាន៖ឧត្តមសេនីយ៍ទោ ០១រូប,ឧត្តមសេនីយ៍ត្រី០៣រូប,វរសនីយ៍ឯក០២រូប, វរសេនីយ៍ទោ ៤៤រូប,វរសេនីយ៍ត្រី៦៤រូប, អនុសនីយ៍ឯក០៤រូបនិងអនុសេនីយ៍ទោ០២រូប៕