2023-08-10 10:41
630

 

 

ភ្នំពេញ៖ ស្ត្រីអ្នកជំនាញអនឡាញដ៏ល្បីល្បាញពោពេញដោយសម្រស់ស្រស់សោភា និងស៊ិចស៊ី ចំនូន ០២នាក់ កំពុងកើតមានជម្លោះនឹងគ្នាដោយសារការបង្ហោះសារឌឺដង ដៀមដាមគ្នាលើបណ្តាញទំនាក់ទំនងសង្គម ឈានដល់ដំណាក់កាលប្តឹងចូលតុលាការ ដើម្បីឲ្យមន្ត្រីងុលាការវែងញែករកការពិតភាគីណាខុសភាគីណាត្រូវ។

 ជម្លោះរវាងអ្នកជំនួញលើបណ្តាញអនឡាញល្បីល្បាញទាំង ០២នាក់ ត្រូវបានមហាជនស្គាល់ថា កើតឡើងរវាងស្ត្រីឈ្មោះ អ៊ុច សូលីនដា ហៅ ចែកា ជាអ្នកសម្តែងខ្សែភាពយន្តខ្លីល្បីជាមួយកញ្ញា លី លីនដា ហៅ ចែស្អាត ជាតារាចម្រៀង និងជាអគ្គនាយិកាមជ្ឈមណ្ឌលថែរក្សាស្បែក និងសម្រស់ ចែស្អាត

 តាមយោងតាមដីការបស់លោក ជា សា ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការកោះហៅចុងចម្លើយ ចំនូន ០២នាក់ មានឈ្មោះ អ៊ុច សូលីនដា ភេទស្រី អាយុ ៣០ឆ្នាំ នៅផ្ទះលេខ១៦១ ភូមិឫស្សីស្រស់ សង្កាត់និរោឌ ខណ្ឌច្បារអំពៅ និងឈ្មោះ ប៊ុយ រស្មី ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅបុរីលឹមឈាងហាក់ចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ ឲ្យចូលខ្លួនបំភ្លឺកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ពីបទៈ គំរាមកំហែង, បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង។

 នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣នេះ បានបែកធ្លាយបានទាំងចេញលិខិតជូនដំណឹងមួយច្បាប់ របស់ស្រីស្អាត អ៊ុច សូលីនដា ហៅ ចែកា ប្រាប់ទៅកាន់ស្រីស្អាត លី លីនដា ហៅ ចែស្អាត។ ដោយក្នុងលិខិតនោះតម្រូវឱ្យចែកស្អាត បញ្ឈប់រាល់សកម្មភាព និងលុបចោលរាល់ការបង្ហោះទាំងឡាយណាដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស កេរ្តិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូររបស់អ្នកនាង។

 យោងតាមលិខិតនេះ ធ្វើឡើងក្រោយពីអ្នកនាងសង្កេតឃើញអំពីគណនីហ្វេសប៊ុកឈ្មោះ Soren តែងធ្វើការចែកចាយបង្ហោះរូបភាព និងខ្លឹមសារបញ្ឆិតបញ្ឆៀងដៀមដាមដោយប្រើពាក្យអសុរោះមកលើអ្នកនាង និងបានបង្ហោះលិខិតផ្លូវការរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលមានទាំងឈ្មោះរបស់អ្នកនាងថែមទៀតផង ដោយព្រមានចាត់វិធានការតាមផ្លូវច្បាប់ទៅកាន់តារាចម្រៀងចែស្អាត។

 ក្នុងលិខិតរបស់អ្នកនាង អ៊ុច សូលីនដា  បានបញ្ចាក់ថា ឈ្មោះ លី លីនដា មិនមានសិទ្ធិ និងសមត្ថកិច្ចតាមផ្លូវច្បាប់ណាមួយក្នុងការបង្ហោះលិខិតផ្លូវការរបស់តុលាការបែបនេះនោះទេ ហើយការបង្ហោះបែបនេះបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស កេរ្តិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូរ របស់នាងខ្ញុំ ព្រមទាំងស្ថាប័នតុលាការផងដែរ

 លើសពីនេះទៅទៀត អ្នកនាង អ៊ុច សូលីនដា បានចាត់ទង្វើរបស់ឈ្មោះ លី លីនដា (lindla ly) ដែលបានជេរប្រភេទ មើលងាយពីរូបរាង និងនិយាយបំផ្លើសពីការពិត មានរយៈផ្សាយផ្ទាលំ (live) និងខ្លឹមសារ (Status) កន្លងមក បាននាំមកនូវរូបភាព រើសអើង ជេរ ប្រមាថពីសំណាក់សាធារណៈជនមកលើនាងខ្ញុំ ព្រមទាំងនាំឲ្យសារព័តមានចុះផ្សាយពីនាងខ្ញុំជាបន្តបន្ទាប់ ដែលទង្វើទាំង អស់នេះ មិនត្រឹមតែបំពានច្បាប់ប៉ុណ្ណោះនោះទេ ព្រមទាំងធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្ត និង អាជីវកម្មរបស់នាងខ្ញុំជាខ្លាំង ។

 ក្នុងលិខិតអ្នកនាង អ៊ុច សូលីនដា បានប្រាប់ឲ្យឈ្មោះ លី លីនដា (Lindaly) បញ្ឈប់រាល់សកម្មភាព និងលុបចោលការបង្ហោះ ទាំងឡាយដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស កេរ្តិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូររបស់នាងខ្ញុំ តាមរយៈឥណនីហ្វេសប៊ុកឈ្មោះ Sorin នឹងស្ពាន និង ពណនីហ្វេស ប៊ុកឈ្មោះ Linda lyភ្លាមៗ គិតចាប់ពីថ្ងៃចេញនូវលិខិតជូនដំណឹងនេះ៕