សៀមរាប៖ កម្លាំងនគរបាលខេត្តសៀមរាប បានចាប់ខ្លួនជនសង្ស័យ ចំនួន ០២នាក់ ពាក់ព័ន្ធករណីឆបោកពលរដ្ឋ តាមរយៈឲ្យដាក់លុយទិញ លក់វត្ថុបុរាណ និងអាថ័នសំរិទ្ធ នៅស្រុកស្វាយលើ។
ក្រោយពីទទួលព័ត៌មាន ករណីខាងលើនេះ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប ចំពោះបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាបទាំងមូល អំពីបញ្ហាសន្តិសុខ សុវត្តិភាព និង កិច្ចសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ នគរបាលខេត្តសៀមរាប បានស្រាវជ្រាវ និងបង្ក្រាបមុខសញ្ញា ពាក់ព័ន្ធករណី ឆបោកដាក់លុយទិញវត្ថុបុរាណ អថ័នសំរឹទ្ធ។
លោកវរសេនីយ៍ឯក នួន ស័ក្ដិចំរើនរិទ្ធ ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្តសៀមរាប កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ បានសហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្វាយលើ បានធ្វើប្រតិបត្តិការស៊ើបអង្គេត និងស្រាវជ្រាវ ករណីអំពើ ឆបោក និងឃាត់ខ្លួនជនសង្ស័យបានសរុបចំនួន ០២នាក់ រួមមាន៖
ទី១- ឈ្មោះ ទេព សុវណ្ណ ភេទប្រុស អាយុ ៥២ឆ្នាំ ទីលំនៅបច្ចុប្បន្ន នៅភូមិព្រែកលាប សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា រាជធានៅភ្នំពេញ ។
ទី២- ឈ្មោះ ចុត វេក ភេទប្រុស អាយុ ៥៥ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិជប់លើ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។
តាមសមត្ថកិច្ចបានបញ្ជាក់ថា ករណីខាងលើនេះ ក្រុមជនសង្ស័យបានធ្វើសកម្មភាពទំនាក់ទំនងជាមួយជនរងគ្រោះ ដើម្បីធ្វើការលក់ ទិញវត្ថុបុរាណ និងអថ័នសំរឹទ្ធក្នុងតម្លៃខ្ពស់កប់ពពក រហូតដាក់លុយទិញ ត្រូវសមត្ថកិច្ចបង្ក្រាបតែម្តង។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចរៀបចំកសាងសំណុំរឿងទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕