2023-08-10 17:51
337


ភ្នំពេញ៖ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី៩ខែសីហា ឆ្នាំ២០២៣ នៅត្រង់ចំណុចផ្សារ ៧ មករា តាមបណ្ដោយផ្លូវលេខ៦១៤ កែងនឹងផ្លូវ លេខ២៨៧ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
   បុរសម្នាក់បើករថយន្ត Toyota Prius មួយគ្រឿងបុកជាមួយរថយន្តLexus  NX 200t នៅត្រង់ចំណុចផ្លូវបំបែកជាបួនពីចំហៀងខាងស្ដាំពេញទំហឹងបណ្ដាលឱ្យរថយន្តរងការខូចខាតរៀងៗខ្លួនយ៉ាងដំណំ។
   តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តtoyota prius មួយគ្រឿងពណ៌ប្រផេះ ពាក់ផ្លាកលេខភ្នំពេញ2BS-7545 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៨៧ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើកែងនឹងផ្លូវលេខ៦១៤  ក៏ជ្រុលទៅបុកជាមួយរថយន្ត Lexus NX 200t ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AV-3233បើកបរតាមបណ្ដោយផ្លូវលេខ៦១៤ ក្នុងទិសដៅពីកើតទៅលិច ចំពីចំហៀងខាងស្ដាំពេញទំហឹងបណ្ដាលឱ្យរថយន្តរងការខូចខាតរៀងៗខ្លួនយ៉ាងដំណំ។

   ក្រោយកើតហេតុភាគីទាំងពីរបានធ្វើការសម្របសម្រួលគ្នាដោយខាងភាគីរថយន្ត Prius បានចេញសំណងចំនួន៤០០ ដុល្លារទៅឱ្យខាងភាគីរថយន្ត Lexus ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕