2023-08-11 12:07
304

ភ្នំពេញ៖ ជនសង្ស័យ ចំនួន ០២នាក់ ពាក់ព័ន្ធករណី ហិង្សា​ដោយ​ចេតនា​មាន​ស្ថានទោស ​ បណ្ដាលឱ្យជនរងគ្រោះម្នាក់ស្លាប់​ ​ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន។​ 

 ហេតុការណ៍អំពើឃាត់កម្មនេះ កើតឡើងនៅវេលាម៉ោង ០២និង២២​នាទី នៅថ្ងៃទី១១​ ខែសីហា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលព័ត៌មាន ករណីខាងលើកើតឡើង ស្ថិតនៅភូមិ​តាគល់​ សង្កាត់​ពន្សាំង​  ខណ្ឌ​ព្រែកព្នៅ រាជធានីភ្នំពេញ​ ។

 ចំពោះករណី ហិង្សាដោយចេតនាមានស្ថានទោស បង្កឡើងដោយក្មេងទំនើងពីរក្រុមមានគ្នា ០៦នាក់ សង្ស័យយកខ្សែក្រវ៉ាត់ និងកាំបិតដេញវាយកាប់គ្នាបណ្តាលឲ្យស្លាប់ ០១នាក់ និងឃាត់ខ្លួនបានចំនួន ០២នាក់ (ប្រុស) ស្ថិតនៅលើផ្លូវលេខ៤២ ភូមិតាគល់ សង្កាត់ពន្សាង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ 

 ក្រោយពេលទទួលបានព័ត៌មាន កម្លាំងជំនាញមូលដ្ឋាន បានចុះដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ បញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីធ្វើការសាកសួរ។ ចំណែកសពជនរងគ្រោះកម្លាំងផ្នែកជំនាញ និងកម្លាំងការិយាល័យបច្ចេកទេសរាជធានីភ្នំពេញកំពុងធ្វើកោសល្យវិច្ច័យ ។ 

 នគរបាលបានបញ្ជាក់ថា ចំពោះមូលហេតុសមត្ថកិច្ច កំពុងធ្វើការសាកសួរ និងស្រាវជ្រាវបន្ថែមទៀត៕