2023-08-12 12:31
503

កោះកុង៖ សត្វតុកកែហោះ Ptychozoon_tokehos ( Parachute Gecko) ជាប្រភេទសត្វ៏កម្រ ត្រូវបានប្រទះឃើញក្នុងតំបន់ការពារធម្មជាតិ នៃឧទ្យានជាតិជួរភ្នំក្រវាញ ភូមិសាស្ត្រខេត្តកោះកុង ស្ថិតក្នុងភូមិពោធិ៍បឹង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។

  ក្រសួងបរិស្ថាន នៅថ្ងៃទី១២ ខែសីហានេះ បានបញ្ជាក់ថា ការបង្ហាញវត្តមានសត្វតុកកែហោះជិតផុតពូជនេះ គឺត្រូវបានលោក សារ៉ាយ វឿន នាយករងឧទ្យានជាតិជួរភ្នំក្រវាញ ភូមិសាស្ត្រខេត្តកោះកុង ថតបានកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នេះ។ 

 សូមជម្រាបថា ប្រទេសកម្ពុជា ជាប្រទេសដែលសម្បូរទៅដោយសត្វកម្រៗជាច្រើនប្រភេទ។ ទន្ទឹមនឹងនេះ ក្រសួងបរិស្ថាន បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធចូលរួមក្នុងការថែរក្សាអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្សជានិរន្ត៍៕