ខេត្តព្រះវិហារ: នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ លោកហេង សុបញ្ញា ដឹកនាំក្រុមការងារសហគ្រិនវ័យក្មេង យកអំណោយសម្ភារៈសិក្សាជូនដល់សិស្សក្រីក្រ និងថវិការមួយចំនូន ជូនដល់លោកនាយកសាលាបឋមសិក្សាម៉ីនរាជ ដើម្បីកសាងសាលាបឋមសិក្សា ជួបការខ្វះខាតសាងសង់មិនទាន់ហើយ។ ដែលជាអំណោយដ៏ថ្លៃថ្លា របស់លោកគ្រូធំ បណ្ឌិតអោម សេងបូរ៉ា ប្រធានផែនសហគ្រិនវ័យក្មេងក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា។
និងឯកឧត្តមបណ្ឌិត ដួង អក្ខរា ប្រធានសាខា "កិត្តិយស" នៃផែនសហគ្រិនវ័យក្មេង ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា។ ស្ថិតនៅក្នុងភូមិម៉ីនរាជ ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ។
ការអញ្ជើញចូលរួមនិងនាំអំអំណោយដ៏ថ្លៃថ្លា របស់លោកគ្រូធំបណ្ឌិតអោម សេងដារ៉ា និងឯកឧត្តមបណ្ឌិតដួង អក្ខរា ប្រធានសាខា {កិត្តិយស} នៃសហគ្រិនវ័យក្មេង ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា។ ដឹកនាំដោយលោកហេង សុបញ្ញា តំណាងក្រុមការងារសហគ្រិនវ័យក្មេង ក្រុមការងារយុវជនកម្ពុជាគណ:បក្សប្រជាជនកម្ពុជា ក្នុងនោះក៏មានការអញ្ជើញចូលរួមជាកិត្តិយស ពីសំណាក់លោកនាយកសាលាម៉ីនជ័យ លោកគ្រូអ្នកគ្រូ និងអាជ្ញាធរមូលដ្ឋាន លោកមេឃុំខ្យង លោកក្រុមប្រឹក្សាឃុំ និងគណៈកម្មការសាលា។ រួមនិងសិស្សានុសិស្ស និងអាណាព្យាបាលសិស្សអញ្ជើញចូលចូលរួមផងដែរ។
ដើម្បីចែកជូននិងឧបត្ថម ដល់សិស្សានុសិស្សក្រីក្រខ្វះខាត និងឧបត្ថមថវិកាចំនួន២០០,០០០០រៀល ជូនដល់លោកនាយកសាលាបឋមសិក្សាខ្យង ដើម្បីសាងសង់សាលាបន្ត ដែលមានទទឹង៧,៥m×21m មាន៣បន្ទប់បច្ចុប្បន្នសាងសង់មិនទាន់ហើយខ្វះខាតច្រើន និងចែកជូនសម្ភារៈសិក្សាជូនដល់សិស្សក្រីក្រចំនួន៤១នាក់ ក្នុងម្នាក់ៗទទួលបានស្មើៗគ្នា ក្នុងនោះសៀវភៅ២ក្បាល ប៊ិច២ដើម និងថវិការចំនួន៥០០០រៀលផងដែរ។ ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកគ្រូធំបណ្ឌិតអោម សេងបូរ៉ា ប្រធានសហគ្រាសវ័យក្មេង ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា និងឯកឧត្តមបណ្ឌិតដួង អក្ខរ៉ា ប្រធានសាខាសហគ្រិនវ័យក្មេង ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា។ តែងតែយកចិត្តទុកដាក់គិតគូរ ដល់ប្រជាពលរដ្ឋក្រីក្រជួបការលំបាក ទីទាល់ជនចាស់ជរាងាយរងគ្រោះ ជាពិសេសសិស្សានុសិស្ស ក្រីក្រដាច់ស្រយាល ដើម្បីជួយដល់ធនធានមនុស្ស ឲ្យយុវវ័យជៀសផុតពីគ្រឿងញៀន យុវវ័យជាទំពាំងស្នងឬស្សី ជាសសរទ្រូងនៃសង្គមជាតិ។