2023-08-13 12:15
385


ព្រះសីហនុ៖ កម្លាំងនគរបាលព្រហ្មទណ្ឌ និងកងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ប្រតិបត្តិការបង្ក្រាប និងចាប់ខ្លួនជនសង្សយ័ជនជាតិចិន ចំនួន ០២នាក់ ដែលធ្វើសកម្មភាព ចាប់ជំរិតទារប្រាក់ ១លានដុល្លា ពីជនជាតិចិនដូចគ្នា។ 
   ប្រតិបត្តិការបង្ក្រាប និងចាប់ខ្លួនឧក្រិដ្ឋជនចាប់ជំរិតខាហលើនេះ ធ្វើឡើងបន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ នេះ ស្ថិតត្រង់ចំណុច ម្តុំពយកំពេញចាស់ ក្នុងក្រុមទី១ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។ 
  ក្រុមឧក្រិដ្ឋជនជាជនជាតិ បានប្រើប្រាស់ដោយប្រើអាវុធខ្លី និងកាំបិតចុងស្រួច ធ្វើសកម្មភាពចាប់ជំរិតជនជាតិចិនដូចគ្នា និងមានការផ្ទុះអាវុធក្នុងការប្រតិបត្តិការបង្ក្រាបជនសង្ស័យនៅម្តុំផ្សារលើ ក្រុងព្រះសីហនុ ។
   តាមរបាយការណ៍បឋម របស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ០៦និង០០នាទីព្រឹក ប្រជាពលរដ្ឋបានរាយការណ៍ ថានៅចំណុច ម្តុំពយកំពេញចាស់ ស្ថិតក្នុងក្រុមទី១ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ មានក្រុមសង្ស័យ ចំនួន ០២នាក់ ជាជនជាតិចិន បានធ្វើសកម្មភាពចាប់ជំរិតជនជាតិចិន ០១នាក់ ដាក់ចូលក្នុងរថយន្ត បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានធ្វើការស្រាវជ្រាវយ៉ាង រហូតកំណត់អត្តសញ្ញាណរថយន្តជនសង្ស័យជិះធ្វើសកម្មភាព។

   កម្លាំងស្នងការនគរបាលខេត្តព្រះសីហនុ បានចេញប្របត្តិការភ្លាមៗធ្វើការជិះដេញប្រផាប់ចាប់ប្រភីងរថយន្តរបស់ឧក្រិដ្ឋជន លុះដល់ចំណុច ស្ថានីយ៍ប្រេងឥន្ធនៈ សូគីមិច ផ្សារលើ ស្ថិតក្នុងភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ រថយន្តរបស់ជនសង្ស័យបានបើកទៅបុកម៉ូតូរបស់ប្រជាពលរដ្ឋកំពុងបើកបរបណ្តាលឲ្យរងរបួស ០១នាក់ បន្ទាប់មករថយន្តរបស់ជនសង្ស័យបានបន្តបើករត់គេចខ្លួនទៀត លុះដល់ចំណុច មុខផ្សារលើ។ រថយន្តបានបន្តបុករថយន្ត ០១គ្រឿងទៀត ម៉ាក Lexus 570 ពណ៌ស បណ្តាលឲ្យរងការខូចខាតផ្នែកខាងក្រោយរថយន្ត ហើយកម្លាំងសមត្ថកិច្ចធ្វើការស្ទាក់រថយន្តរបស់ជនសង្ស័យបានភ្លាមៗ ចំនួន ០២នាក់បានចុះពីរថយន្តព្យាយាមរត់គេចខ្លួន ក្នុងនោះមុខសញ្ញាម្នាក់មានសៀតអាវុធខ្លី ១ដើម នៅចង្កេះរត់ចូលក្នុងផ្សារលើ និងម្នាក់ទៀត ក្នុងដៃមានកាន់កូនកាំបិតចុងស្រួច ១ដើមរត់ទៅតាមផ្លូវគៀនផ្សារ។ 
   ប្រតិបត្តិការប្រកបដោយគ្រោះថ្នាក់តាមប្រម៉ាញ់ឧក្រិដ្ឋជនចាប់ជំរិតខាងលើ កម្លាំងសមត្ថកិច្ចបានដេញរហូតចាប់ឃាត់ខ្លួនបានជនសង្ស័យ ០១នាក់ ដែលមានអាវុធខ្លី។ ចំណែកជនសង្ស័យ ០១នាក់ទៀត ដែលកាន់កូនកាំបិតចុងស្រួច បានយកកូនកាំបិតចុងស្រួចតដៃដេញចាក់លើសមត្ថកិច្ច ទើបធ្វើការផ្ទុះអាវុធ ចំនួន ០២គ្រាប់ ដើម្បីគំរាមជនសង្ស័យ និងផ្លាតទៅចំនឹងជើងខាងឆ្វេងរបស់ជនសង្ស័យម្នាក់។ 
   របាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះចំនួន ០១នាក់ ភេទប្រុស ជនជាតិចិន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ រងរបួស.កធ្ងន់ធ្ងរ និងជនសង្ស័យម្នាក់រងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ 
   ចំពោះសម្ភារៈវត្ថុតាងចាប់យកបាន រួមមាន៖ រថយន្ត ០១គ្រឿង ម៉ាក Mercedes C300 ពណ៌ស ពាក់ស្លាកលេខ កម្ពុជា KLK.9898 ជាមធ្យោបាយជិះធ្វើសកម្មភាព, អាវុធខ្លី ០១ដើម ម៉ាក K59 ពណ៌ខ្មៅ លេខសម្គាល់គ្មាន, បង់១, គ្រាប់ ០៣គ្រាប់, កូនកាំបិ..តចុងស្រួច ០១ដើម មានប្រឡាក់ឈាម, ទូរសព្ទដៃ ចំនូន ០២គ្រឿង, លិខិតឆ្លងដែន ០២ក្បាល, កាតរីង ០២សន្លឹក, កាបូបក្រវាត់ចង្កេះ ១, នាឡិកាដៃ ចំនួន ០២គ្រឿង, ខ្សែលីឡុង ០១ខ្សែ ។
   បច្ចុប្បន្នករណីនេះ នគរបាលកំពុងចាត់ចែងតាមនិតិវិធី ដើម្បីបញ្ជូនទៅផ្តន្ទាទោសតាមច្បាប់៕