ភ្នំពេញ៖ មុននេះបន្តិច នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានសេចក្ដីប្រកាស បដិសេធ និងសំណូមពរសមត្ថកិច្ចអនុវត្តច្បាប់ ចំពោះជនទុច្ចរិត ឆបោកថាជា ជំនួយការ កូនធម៌របស់លោក ហើយដើរប្រព្រឹត្តបទល្មើស។
នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានប្រកាសជំរាបជូនសាធារណៈជន នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ នេះថា «កន្លងមកនេះ មានជនទុច្ចរិតមួយចំនួន បានយកឈ្មោះ ជាជំនួយការ ជាកូនធម៌ របស់ខ្ញុំបាទ ដើរប្រព្រឹត្តអំពើល្មើសច្បាប់ បង្កអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស របស់ខ្ញុំបាទផ្ទាល់ ក៏ដូចជាកិត្តិយសរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ»។
នាយឧត្ដមសេនិយ៍ បានប្រកាសបដិសេធ និងសំណូមពរដល់សមត្ថកិច្ច អាជ្ញាធរដែនដី គ្រប់ជាន់ថ្នាក់ មេត្តាពិនិត្យនិងអនុវត្តន៍តាមច្បាប់រាល់បទល្មើសរបស់ជនទាំងនោះ។
នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានបញ្ជាក់ថា «ត្រៀមខ្លួនជាស្រេចដោយក្ដីរីករាយ ដើម្បីទទួលកិច្ចសហការផ្ដល់ព័ត៌មាន ពីសាធារណៈជនគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធករណីខាងលើនេះ តាមទូរសព្ទដែលមានលេខ 012 935937 , 097 8935937 និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅរាល់កិច្ចសហការ»៕