ភ្នំពេញ៖ លោកអធិការរងខណ្ឌចំការមនម្នាក់ ដែលមានឈ្មោះសំងាត់ ហៅថា «ប្រាសាក់១៤» បានប្រើអំពើហិង្សាលើបុរសអ្នកបើកបររថយន្ត PRIUS បណ្តាលឲ្យសន្លប់ឈឹង ខណៈពេលម្ចាស់រថយន្តបានបើករថយន្តបុកឃឿនផ្ទះប្រជាពលរដ្ឋ បង្កឲ្យមានការខួចខាតបន្តិចបន្តួចប៉ុណ្ណោះ។
ករណីអំពើហិង្សាដែលបង្កឡើងដោយមន្ត្រីនគរបាលមានតួនាទីជាអធិការរងខណ្ឌចំការមន ហៅថា «ប្រាសាក់១៤» នៅវេលាម៉ោងជាង ១យប់រំលងអាធ្រាត ឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣នេះ ត្រង់ចំណុចផ្លូវបំបែកជាបួន ផ្លូវ៤៨៤ កែងផ្លូវលេខ៩៩ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ព្រំប្រទល់សង្កាត់បឹងត្របែក ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
តាមសាក្សីបាននិយាយថា មុនពេលកើតហេតុមានរថយន្ត PRIUS ០១គ្រឿង បើកបរដោយបុរសម្នាក់បានជ្រុកបុកឃឿនផ្ទះប្រជាពលរដ្ឋបន្តិចបន្តួច ស្រាប់តែពេលនោះ ឃើញបុរសម្នាក់មាឌធំ ដុះក្បាលពោះ ជិះម៉ូតូ ម៉ាក CPX បានបង្ករអំពើហិង្សាលើអ្នកបើកបររថយន្ត ខណៈពេលនោះម្ចាស់រថយន្តប្រតាយប្រតប់តដៃវិញ លុះក្រោយជនបង្កព្យាយាមលោតវាយម្ដងហេីយម្ដងទៀត រហូតជនរងគ្រោះសន្លប់ឈឹង រួចបម្រុងជិះម៉ូតូរត់តែប្រជាពលរដ្ឋឃាត់ក៏ទុកម៉ូតូចោលហើយដើរទៅបាត់…។
សាក្សីបានបញ្ជាក់ថា បុរសជិះម៉ូតូម៉ាក PCX បង្កហិង្សាត្រូវបានគេស្គាល់ថា ជាអធិការរងនគរបាលខណ្ឌចំការមន ហៅ «ប្រាសាក់១៤» មិនដឹងចេញពីផឹកស៊ីស្រវឹងមកពីណាទេ បានមកឃាត់រថយន្តហើយប្រើពាក្យសម្ដីមិនសមរម្យ រហូតកើតជាហិង្សាវាយបុរសម្នាក់នាក់បើករថយន្តមុន ហើយម្ចាស់រថយន្តក៏បានវាយវិញបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង៕