សាខា កក្រក រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០២៣នេះ ក្រុមការងារមូលនិធិសហសង្គ្រោះសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ រួមមាន លោក សោម ចន្ត្រា នាយករង និងជាលេខាធិការមូលនិធិសហសង្គ្រោះសាខា បានចុះសាកសួរសុខទុក្ខ និងនាំយកថវិការបស់មូលនិធិទៅជួយឧបត្ថម្ភជូនដល់គ្រួសារសពសមាជិកដែលបានទទួលមរណភាពចំនួន២គ្រួសារ និងសមាជិកដែលមានជំងឺចំនួន៣នាក់ នៅខណ្ឌដូនពេញ ព្រមទាំងសមាជិករងគ្រោះថ្នាក់ចរាចរណ៍ចំនួន១នាក់ទៀត នៅខណ្ឌ៧មករា ។
នាឱកាសនោះ លោកលេខាធិការមូលនិធិ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់សមាជិកដែលមានជំងឺ ដោយសូមលេីកទឹកចិត្តឱ្យបន្តមេីលថែព្យាបាលជំងឺ ដោយស្តាប់តាមការណែនាំរបស់គ្រូពេទ្យ ដើម្បីឆាប់បានជាសះស្បើយ ព្រមទាំងសូមចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសពសមាជិកដែលបានទទួលមរណភាព ដោយសូមឱ្យមេត្តាកាត់ចិត្ត កុំអស់សង្ឃឹម បន្តមើលថែកូនចៅ និងខិតខំប្រកបរបររកទទួលទាន ដើម្បីចិញ្ចឹមជីវិតជាបន្តទៀត និងសូមបួងសួងជូនចំពោះវិញ្ញាណក្ខន្ធសពសូមបានទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតទ្បើយ ។
សូមបញ្ជាក់ថា៖ សម្រាប់ថវិកាដែលផ្តល់ជូនសមាជិក ដែលមានជំងឺ ក្នុង១នាក់ៗទទួលបានចំនួន៤សែនរៀល និងគ្រួសារសពសមាជិកទទួលមរណភាព ក្នុង១គ្រួសារៗទទួលបានចំនួន១លានរៀល ៕