2023-08-16 13:16
354

កំពង់ស្ពឺ៖ បុរសកសិករម្នាក់ក្រោយពីផឹកស្រាក្លែមសាច់ឆ្កែដល់ស្រវឹងកើតភ្លើងប្រចណ្ឌឡើងកំដៅ ១០០អង្សា ទាញពូថៅកាប់ប្រហារយ៉ាងសាហាវ និងអា.កបណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម ខណៈពេលកំពុងដេកលង់លក់ រួចរត់គេចខ្លួនចូលព្រៃឡើងចង.កបញ្ចប់ជីវិតតាមក្រោយ ព្រោះខ្លាចសមត្ថកិច្ចចាប់ខ្លួន បន្សល់ទុកកូនៗ ចំនួន ០៣នាក់ រស់នៅកំព្រាទាំងវ័យក្មេង។ 

 ហេតុការណ៍អំពើហិង្សាក្នងគ្រសារផ្តើមឡើងដោយសារភ្លើងប្រចណ្ឌ រហូតក្លាយទៅជាសោកនាដកម្មប្តីកាប់ និងអា.កប្រពន្ធស្លាប់ រួចចង.កសម្លាប់ខ្លួនតាមក្រោយ បានកើតនៅវេលាម៉ោង ១០និង៤១នាទីព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិក្រាំងតាចរ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ 

 លោកវរសេនីយឯក ហ៊ុន សុខហុន អធិការនគរបាលស្រុកថ្ពង បានឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ អុល សំអុន អាយុ ៣៩ឆ្នាំ ជាកម្មការិនីរោងចក្រ រស់នៅភូមិក្រាំងតាចរ ឃុំរុងរឿង ស្រុកថ្ពង ត្រូវបុរសជាប្តីកាប់នឹងពូថៅព្រមទាំងអា.កសម្លាប់នៅក្នុងផ្ទះយ៉ាងអាណោចអាធម្មបំផុត។ 

 លោកះធិការបានបន្តទៀតថា ជនដៃមាឈ្មោះ សុខ ខេង ភេទ ប្រុស អាយុ ៤០ឆ្នាំ រស់នៅជាមួយគ្នា។ បន្ទាប់ពីកាប់ប្រហារប្រពន្ធមិនញញើតដៃបានរត់ចូលណព្រៃចង.កសម្លាប់ខ្លួនតាមក្រោយតែម្តង។

 សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ បុរសជាប្តីបានផឹកស្រាក្លែមសាច់ឆ្កែ លុះស្រវឹងធ្លាក់ភ្នែកកើតគំនិតប្រចណ្ឌប្រពន្ធជាមួយអ្នកដទៃ បានធ្វើសកម្មភាពយកពូថៅលើប្រពន្ធពេលកំពុងដេកលង់លក់លើផ្ទះ និងអា.កផ្តេចជីវិត។ ក្រោយពីធ្វើសកម្មភាពរួចជនល្មើសបានព្យាយាមរត់គេចខ្លួនចូលព្រៃហើយកម្លាំងសមត្ថកិច្ចបានឡោមព័ទ្ធព្រៃ និងរុករក ប៉ុន្តែឃាតករប្រហែលជាភ័យខ្លាចសមត្ថកិច្ចចាប់ខ្លួន ក៏សម្រេចចិត្តបញ្ចាប់ជីវិតដោយចង.កសម្លាប់ខ្លួនតែម្តង។ 

 លោក ហ៊ុន សុខហុន អធិការនគរបាលស្រុកថ្ពង បានបញ្ជាក់ថា «ចំពោះមូលហេតុបង្កឲ្យជនល្មើសកាប់ប្រហារប្រពន្ធស្លាប់ បើតាមការបំភ្លឺពីប្រជាពលរដ្ឋជិតខាងអះអាងថា បុរសជាប្តីជាមនុស្សញៀនស្រាជាប្រចាំ និងប្រចណ្ឌប្រពន្ធកើតមានជម្លោះជារាងរាល់ថ្ងៃទើបឈានទៅដល់ការកាប់សម្លាប់បែបនេះ»។ 

 សពស្ត្រីរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកសពជនដៃដល់ត្រូវបានឪពុកម្តាយយកទៅធ្វើបុណ្យកន្លែងផ្សេងគ្នា៕