2023-08-16 18:53
279

 

ភ្នំពេញ ៖ នារសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ អង្គភាព នាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានបញ្ជាក់អោយដឹងថា, នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៥៖៣០នាទី លោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន ទទួលដឹកនាំការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដែលមានលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ ជានាយការិយាល័យ និងលោកវរសេនីយ៍ទោ មឿន ដារ៉ារិទ្ធ នាយរងការិយាល័យ បានដឹកនាំកម្លាំងចុះល្បាតតាមដងផ្លូវ២៧១ ក្នុងសង្កាត់បឹងទំពុន ខណ្ឌចំការមន រាជធានីភ្នំពេញ ក៏ប្រទះឃេីញជនសង្ស័យជិះម៉ូតូចំនួន១គ្រឿង មានគ្នាចំនួន២នាក់បានធ្វេីសកម្មភាព ឆក់ខ្សែករបុរសរងគ្រោះម្នាក់ឯងដែលកំពុងជិះម៉ូតូបានសម្រេច។
   ភ្លាមនោះកម្លាំងជំនាញការិយាល័យធ្វេីការប្រដេញ និងឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ នៅចំណុចផ្លូវព្រះមុន្នីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ រួមមាន៖
*ទី១៖ ឈ្មោះ ឡុង ចាន់ឡេង ហៅឈី អាយុ១៧ឆ្នាំ មុខរបរដឹកជញ្ជូន ទីកន្លែងស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិដើមអំពិល សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ (អ្នកបើកម៉ូតូ និងឆក់)
*ទី២៖ ឈ្មោះ យឿន សម្បត្តិ ហៅស្រ៊ុន អាយុ១៦ឆ្នាំ មុខរបរសិស្ស ទីកន្លែងស្នាក់នៅផ្ទះលេខ២៩ស ផ្លូវ៣៦៧ ភូមិបាក់ក្លឿ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ (អ្នកជិះខាងក្រោយ)។
សម្ភារៈដកហូតមាន ម៉ូតូចំនួន១គ្រឿង ម៉ាក Honda dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២១ ពាក់ផ្លាកលេខភ្នំពេញ1IS-4388 និងសម្ភារៈមួយចំនួនទៀត។ បច្ចុប្បន្ន កម្លាំងជំនាញបាននាំជនសង្ស័យខាងលេីមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដេីម្បីធ្វេីការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕