មានបុគ្គលម្នាក់ដែរមានឈ្មោះសីលាលក់ម៉ូតូជប៉ុនដោយយកលេសថាលក់ឡាយឡុងម៉ូតូអាគុយរបស់ជប៉ុនមួយទឹកតែការពិតបោកប្រជាពលរដ្ឋ ដោយលក់ក្នុងតម្លៃទាបគឺម៉ូតូមួយចំនួន 80 ដុល្លារទាំងសេវា។
សូមប្រុងប្រយ័ត្នបុគ្គលម្នាក់នេះផងបងប្អូនប្រជាពលរដ្ឋ នៅពេលថ្មីៗនេះ តាមបណ្ដាញសង្គមមានផេកមួយដែលលក់ម៉ូតូអាគុយរបស់ជប៉ុនឆបោកប្រជាពលរដ្ឋដែលវាលុយទៅហើយគឺមិនមានរបស់មកវិញទេ បុគ្គលម្នាក់នេះបាននិងកំពុងបោកប្រាស់ប្រជាពលរដ្ឋជាច្រើននៅពេលថ្មីៗនេះ។
ប្រជាពលរដ្ឋបានផ្ញើលុយទៅក៏ប្លុក account facebook ក៏មិនបានផ្ញើម៉ូតូមកឲ្យប្រជាពលរដ្ឋនោះទេស៊ីដាច់លុយប្រជាពលរដ្ឋជាច្រើនអ្នកត្រូវរងគ្រោះដោយសារបុគ្គលឈ្មោះសីលា
ប្រជាពលរដ្ឋម្នាក់ទៀតក៏បានប្រាប់យើងផងដែរថានៅក្នុងក្រុងបាត់ដំបង ចាញ់បោកបុគ្គលម្នាក់ហ្នឹងដែរ។មានទាំងភស្តុតាងគ្រប់គ្រាន់។ហើយអាជ្ញាធរពាក់ព័ន្ធសូមជួយមើលបុគ្គលដែលដើរថោកបោកលុយប្រជាពលរដ្ឋម្នាក់នេះផង។
ប្រជាពលរដ្ឋបានបង់លុយទៅឲ្យបុគ្គលនោះមិនបានរបស់មកឲ្យគាត់វិញទេបងប្អូនប្រជាពលរដ្ឋមួយចំនួនដែលចេញបោកបុគ្គល ដែលមានឈ្មោះសិលា បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានយើងខ្ញុំថា បុគ្គលដែរឆបោកនោះមានទីលំនៅផ្ទាល់ខ្លួនរស់នៅក្នុងឃុំសំពៅលូនស្រុកកោះធំខេត្តកណ្ដាល នៅចំណុចស្ពាន ៧២ ជាប់នឹងផ្សារព្រែកសឹងស្រុកកោះធំខេត្តកណ្ដាល។
ប្រជាពលរដ្ឋបានស្នើសុំឲ្យអ្នកសារព័ត៌មានយើងខ្ញុំជួយផ្សាយព័ត៌មានមួយនេះបានដល់ថ្នាក់ដឹកនាំក៍ដូចជា លោកអធិការសំពៅលូនលោកអភិបាលខេត្តកណ្ដាល និងលោកស្នងការខេត្តកណ្ដាលជួយអន្តរាគមន៍បុគ្គលម្នាក់ខាងលើនេះផងព្រោះកំពុងតែដំណើរការឆបោករាល់ថ្ងៃ។ធ្វើបាបដល់ប្រជាពលរដ្ឋស្លូតត្រង់ដែលគាត់មិនសូវជាមានការយល់ដឹងប្រជាពលរដ្ឋសង្ឃឹមនិងមានការជឿទុកចិត្តទៅលើអាជ្ញាធរស្រុកកោះធំនិងលោកអធិការសំពៅលូននិងជួយអន្តរាគមន៍លើបុគ្គលដែរមានឈ្មោះខាងលើនេះជាពុំខាន។