2023-08-17 14:17
460

 

សៀមរាប៖ នៅវេលាម៉ោង ៩ព្រឹកថ្ងៃទី១៧ខែសីហាឆ្នាំ២០២៣ នេះមានករណីមានជនសង្ស័យ ១ក្រុមបើកបររថយន្ត Lexus មករំដោះអ្នកទោសជនជាតិចិនម្នាក់ នៅក្បែរបបរសរាជនី កន្លែងពេទ្យធ្មេញ ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រួចបានយកទៅផ្លុងចោលនៅជិតបុរីអាខេតហើយបន្តគេចខ្លួនបាត់។

 សេចក្តីរាយការណ៍បានោយដឹងថា ខ្មាន់កាំភ្លើងមួយក្រុមមានគ្នាប្រមាណ ០៥នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ និងមានតកាណុង បានសម្រុកចូលរំដោះអ្នកទោសជនជាតិចិនម្នាក់ ដែលមន្ដ្រីពន្ធនាគារបញ្ជូនទៅពេទ្យធ្មេញមួយកន្លែង។

 មុនពេលកើតហេតុ មន្ដ្រីពន្ធនាគារ ចំនួន ០៤នាក់ បានបញ្ជូនពិរុទ្ធជនជនជាតិចិន ទៅគ្លីនិចធ្មេញ លុះពេលកំពុងអង្គុយចាំពេទ្យធ្វើធ្មេញ ស្រាប់តែមានជន

 មួយក្រុមពាក់របាំមុខ ចំនួន ០៥នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃបានភ្ជង់ទៅកាន់មន្ដ្រីពន្ធនាគាររំដោះអ្នកទោសចេញទៅបាត់។ ក្រុមឧក្រិដ្ឋជនបានយកខ្សែរូតចងរឹតដៃមន្ដ្រីពន្ធនាគារទាំង ០៤នាក់ថែមទៀត។

 ក្រោយធ្វើសកម្មភាពក្រុមជនសង្ស័យបានឡើងជិះរថយន្ដមួយគ្រឿង ម៉ាក Lexus 330 ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AA-4315 គេចខ្លួន្លយភ្លាមៗនោះសមត្ថកិច្ចតាមប្រម៉ាញ់ប្រទះឃើញយកទៅផ្លុងចោល។ ក្នុងនោះសមត្ថកិច្ចជំនាញប្រទះឃើញ កាំភ្លើងខ្លី ចំនួន ០៥ដើម និងសម្ភារមួយចំនួនទៀត។ 

 ពិរុទ្ធជនឈ្មោះ Chen hsin han អាយុ ៤៥ឆ្នាំជនជាតិចិន ជាប់ទោសពាក់ព័ន្ធករណីគ្រឿងញៀន ជាង ៥០ឆ្នាំ។

 បច្ចុប្បន្នកម្លាំងសមត្ថកិច្ចខេត្តសៀមរាបកំពុងស្រាវជ្រាវករណីនេះយ៉ាងយកចិត្តទុកដាក់។សមត្ថកិច្ចបង្ហើបឲ្យដឹងថាជនសង្ស័យដែលក្រុមជនល្មើសរំដោះនោះជាជនជាតិចិន ជាប់ពាក់ព័ន្ធនឹងករណីគ្រឿងញៀនដ៏ធំ៕