2023-08-17 21:23
416

បាត់ដំបង៖ ជម្លោះដណ្តើមស្រីស្នេហ៍គ្នារវាងយុវជន ០២ក្រុម បានបើកឆាកប្រយុទ្ធគ្នាបណ្តាលឲ្យភាគីម្ខាងស្ទើរក្ស័យសង្ខា និងភាគីបង្កត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ចំនួន ០២នាក់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។ 

ករណីហិង្សាកាប់ចាក់ដណ្តើមស្រីស្នេហ៍គ្នានេះ បានកើតឡើង នៅវេលាម៉ោង​ ២​២​និង២០នាទី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ នៅ​ចំ​ណុ​ច ក្រុមទី០៣ ភូមិពោធិ៍២ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មូលហេតុជនបង្កកើតភ្លេីងប្រចណ្ឌ​ឡេីងកំដៅដល់​ រយពាន់អង្សា​ ខណៈពេលឃើញនារីជាសង្សារបស់ខ្លួនអង្គុយផឹកស៊ីកៀកកើយគ្នាជាមួយនឹងជនរងគ្រោះ។ 

មន្ត្រីនគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ជនសង្ស័យមានគ្នា ចំនួន ០២នាក់ រួមមាន៖ ទី១- ឈ្មោះ ទូច បញ្ញា ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិដើមដូង ឃុំមោង ស្រុកមោងឫ​ស្សី អ្នកបើកម៉ូតូ និងទី២- ឈ្មោះ សា​ល សំណាង ហៅ វ៉ែប ភេទប្រុស អា​យុ​ ១៦ឆ្នាំ រស់នៅភូមិគួយជីកដី ឃុំរបស់មង្គល ស្រុកមោងឫស្សី ប្រដាប់ដោយដាវសាម៉ូរ៉ៃជិះពីក្រោយបានធ្វើសកម្ម​ភាពកាប់ទៅលើជនរងគ្រោះម្នាក់ឈ្មោះ ហឿប មករា ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិដុបក្រសាំង ឃុំព្រៃតូច ស្រុកមោងឫស្សី ស្នាក់នៅផ្ទះជួល ចំណុចកើតហេតុ បណ្ដាលឱ្យរងរបួសកំភួនដៃខាងស្ដាំដាច់ឆ្អឹងរបួសធ្ងន់ធ្ងរបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។ 

សមត្ថកិច្ចបានឲ្យដឹងថា ករណី​ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោសខាងលើបង្កដោយជនសង្ស័យចំនួន ០២នាក់ ជិះម៉ូតូ ០១​គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ បាត់ដំបង 1W-6640។ 

សាវតារឿង៖ មុនពេលកើតហេតុក្រុមជនសង្ស័យមានឃើញនារីជាស្រីស្នេហ៍របស់ខ្លួននាំគ្នាកស៊ីរអូករអឺនកៀកកើយគ្នាជាមួយជនរងគ្រោះក៏កើតជាភ្លើងប្រចណ្ឌឡើងកំដៅរាប់ពាន់អង្សាជិះម៉ូតូប្រដាប់ដោយដាវសាម៉ូរ៉ៃជិះសំដៅមករកជនរងគ្រោះ ខណៈពេលឃើញកំពុងឈរតាមផ្លូវធ្វើសកម្មភាពកាប់យកតែម្តង។ 

ក្រោយពេលកើតហេតុភ្លាមៗកម្លាំងសមត្ថកិច្ចនគរបាល​ដោយអុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ និងលោកឧត្តមសេនីយ៍ត្រី​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរបាល​ព្រហ្មទណ្ឌ​ សហការជាមួយលោកវរសេនីយ៍​ឯក​ ស​ គឹម​ឡុង​ អធិការ​នគរបាលស្រុកមោងឫស្សី​ ធ្វើការស្រាវជ្រាវរហូត​ដល់វេលាម៉ោង ១៦និង១៥នាទី ថ្ងៃទី​១៧​ ខែសីហា ឆ្នាំ២០២៣ កំណត់បានមុខសញ្ញាជនសង្ស័យស្នាក់នៅចំ​ណុច ក្រុមទី០២ ភូមិដើម​ដូង ឃុំមោង ស្រុកមោងឫស្សី បានធ្វេីការឃាត់ខ្លួន​បានជនសង្ស័យម្នាក់ឈ្មោះ ទូច បញ្ញា ភេទប្រុស អា​យុ១៨ឆ្នាំ ដកហូតបានដាវសាមូរ៉ៃ ចំនួន ០១ដើម  និងម៉ូតូដែលជិះធ្វើសកម្មភាពខាងលើ ០១គ្រឿង និងឈ្មោះ សាល សំណាង កំពុងរត់គេចខ្លួន។ 

នគរបាលបានបញ្ជាក់ថា ចំពោះមូលហេតុដែលឈានដល់ការប្រេីអំពេីហិង្សានេះ គឺផ្តេីមចេញពីការប្រចណ្ឌជនរងគ្រោះជាមួ​យ​សង្សារបស់ខ្លួនអង្គុយផឹកស៊ីជុំគ្នា​ទេីបកេីតគំនុំ តាមកាប់បែបនេះ។ 

បច្ចុប្បន្ននគរបាលស្រុកបានរៀប​ចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តបន្តតាមនីតិវិធី​ ច្បាប់ហេីយ​ រីឯបក្សពួកម្នាក់ទៀតកំពុងស្វែងរកនៅឡេីយ​ ៕