ខេត្តពោធិ៍សាត់ ៖ លោកវរសេនីយ៍ឯក នាង វុធ អធិការនៃអធិការដ្ឋាននគរបាលស្រុកបាកានបានឱ្យដឹងនារសៀលថ្ងៃព្រហស្បតិ៍ ១កើត ខែស្រាពណ៌ ឆ្នាំថោះ ចត្វាស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងបត់កណ្ដោលបានចុះស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីហិង្សាដោយចេតនាមួយ(កាប់)នៅក្នុងវង់ផឹកស៊ីជុំគ្នា ដែលគេសង្ស័យថាអាចបណ្ដាលមកពីទំនាស់ពាក្យសម្ដីគ្នានៅពេលផឹកស្រាស្រវឹងស្រឿងៗរៀងៗខ្លួន។
លោក វរសេនីយ៍ឯកអធិការនគរបាលស្រុកបាកានបានឱ្យដឹងទៀតថា ករណីឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងហិង្សានេះ បានកើតឡើងនៅក្នុងភូមិបត់ត្រាច ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
ជនដៃដល់ត្រូវបានឃាត់ខ្លួនយកមកបន្តនីតិវិធី ឈ្មោះ ផៃ ថៃណា ហៅខ្លា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំកើតហេតុ ។
លោកអធិការបញ្ជាក់ទៀតថា ចំណែកជនរងរបួស ឈ្មោះ ឈង ហ៊ាង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិ.ជាមួយនឹងជនដៃដល់ដែរ ។
ជនរងរបួស(ឈង ហ៊ាង)បានរងរបួសត្រង់ចំណុចក្រោមស្មាផ្នែកខាងស្ដាំហូរឈាម ខណៈដែលត្រូវបានគូទំនាស់(ផៃ ថៃណា ហៅខ្លា)កាប់១កាំបិតបុ័ងតោ ។
លោកបញ្ជាក់បន្ថែមទៀតថា ករណីនេះផ្ដើមចេញពីការផឹកស៊ី ហើយនៅពេលផឹកស្រវឹងរៀងៗខ្លួនក៏កើតជាទំនាស់ពាក្យសម្ដីឡើងបែបនេះ។ បច្ចុប្បន្នជនរងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបាកាន ចំណែកជនសង្ស័យ និងវត្ថុតាង(កាំបិតបុ័ងតោ)កំពុងបន្តនីតិវិធី នៅអធិការដ្ឋាន ៕