ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កម្លាំងនគរបាលស្រុកចំនួនពីរ នៃស្នងការដ្ឋាននគរបាលខេត្ត បានចុះស្រាវជ្រាវឃាត់ខ្លួនមុខសញ្ញាគ្រឿងញៀនពីរនាក់ ម្នាក់ពាក់ព័ន្ធរក្សាទុក ចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ១ករណី និងម្នាក់ទៀតពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន។
ករណីទី១- កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្លូវមាស ប៉ុស្តិ៍ត្រែង និងប៉ុស្ដិ៍អណ្តើកហែប នៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល កាលពីរសៀលថ្ងៃទី១៧ ខែសីហាម្សិលមិញនេះ ដឹកនាំដោយលោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ១ករណី ក្នុងបទល្មើសជាក់ស្តែង នៅចំណុចភូមិអូរដា ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ តុន ភារៈ ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិអូរដា ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ វត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០២ថង់ ។ ទូរសព្ទម៉ាក oppo ពណ៌ខ្មៅ ចំនួន០១គ្រឿង ។ បំពង់កែវសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន ០១ ។
ករណីទី២- កម្លាំងជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ នៅថ្ងៃទី១៧ ខែសីហា នៅចំណុចភូមិព្រែកស្នោរ ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានចុះបង្រ្កាបបានឃាត់ខ្លួនមុខសញ្ញាប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនម្នាក់ឈ្មោះ រ៉េន ស្រីនិច ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិព្រែកស្នោរ ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
បច្ចុប្បន្ន ជនសង័្សយឈ្មោះ តុន ភារៈ រួមនិងវត្ថុតាងកម្លាំងនគរបាលស្រុករតនមណ្ឌល កំពុងរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តនីតិវិធី -ច្បាប់។ ចំណែកជនសង្ស័យទី២ឈ្មោះ រ៉េន ស្រីនិច បានកសាងសំណុំរឿងបញ្ជូនទៅមណ្ឌលកែប្រែជីវិតថ្មីភ្នំបាក់ ខេត្តបន្ទាយមានជ័យ ដើម្បីបន្សាបគ្រឿងញៀនតាមបណ្តឹងនិងសំណូមពររបស់ក្រុមគ្រួសារនិងអាណាព្យាបាល៕