ភ្នំពេញ៖ ជនសង្ស័យជាឃាតកបានចាក់សម្លាប់ប្រពន្ធនៅសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យកាលពីពេលកន្លងទៅថ្មីៗនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញបើកការស្រាវជ្រាវឃាត់ខ្លួនបានហើយនៅថ្ងៃទី១៨ ខែសីហាឆ្នាំ២០២៣ម្សិលមិញនៅពេលដែលជនសង្ស័យកំពុងអង្គុយផឹកស៉ីនៅចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិអូរអណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។ នេះបើតាមការបញ្ចាក់ពីលោកវរសេនីយ៍ឯក អ៊ុក បូនីន អធិការខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣នេះ ។
លោកវរសេនីយ៍ឯក អ៊ុក បូនីន អធិការខណ្ឌមានជ័យបានបន្តថា ក្រោយពីទទួលបានព័ត៌មាននិងធ្វើកំណត់ហេតុរួច កម្លាំងជំនាញផែនព្រហ្មទណ្ឌខណ្ឌមានជ័យ សហការជាមួយប៉ុស្តិ៍រដ្ឋបាលចាក់អង្រែលើបានបើកការស្រាវជ្រាវរហូតដល់កំណាត់មុខសញ្ញាឃើញជនសង្ស័យនៅមូលដ្ឋានខណ្ឌច្បារអំពៅ ក៏សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅចុះឃាត់ខ្លួននិងបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការបន្ដតែម្ដង ។
គួរបញ្ជាក់ថា បុរសម្នាក់បានយកកាំបិតចាក់សម្លាប់ប្រពន្ធក្នុងបន្ទប់ដេក បណ្ដាលឲ្យរងរបួសធ្ងន់ រួចហើយបីកូនអាយុ៦ឆ្នាំជិះម៉ូតូគេចខ្លួនបាត់ទៅកាលពីយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុបានឱ្យដឹងថា នៅថ្ងៃកើតហេតុនាវេលម៉ោង១១យប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ គេឮសំឡេងស្ដ្រីជាប្រពន្ធ បានស្រែកយំ និងហៅឱ្យគេជួយ។ ពេលនោះអ្នកជិតខាងនាំគ្នារត់ទៅមើលឃើញស្ដ្រីរងគ្រោះដេកដួលឈាមពេញខ្លួន ហើយបាត់កូនប្រុសម្នាក់ ឃើញតែកូនស្រីនៅជាមួយជនរងគ្រោះ ហើយអ្នកជិតខាងបានសួរនាងតូចបានប្រាប់ថា «ប៉ាវៃម៉ាក់»។ ភ្លាមនោះអ្នកជិតខាងបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យនៅក្បែរផ្ទះ បន្ទាប់មកក៏ទទួលព័ត៌មាននៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ ទើបសមត្ថកិច្ចជំនាញចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសពស្ត្រីរងគ្រោះដល់មន្ទីរពេទ្យ និងបើកការស្រាវជ្រាវរកជនដៃដល់ជាប្ដីដែលគេស្គាល់ឈ្មោះ អុក អាយុ៣៧ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ដូរ ឃាត់ខ្លួននៅខណ្ឌច្បារអំពៅតែម្ដង ។
បច្ចុប្បន្ននេះ ជនដៃដល់ត្រូវបានសមត្ថកិច្ចជំនាញកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីផ្ដន្ទាទោសតាមច្បាប់ ៕