ភ្នំពេញ៖ ស្ត្រីម្នាក់ខណៈបងប្អូនមិនឃើញទៅធ្វើការខលមិនលើកក៏មកតាមរកដល់បន្ទប់ជួលពេលគាស់បើកទ្វារចូលទៅមើលបែរជាឃើញដេកស្លាប់ក្នុងបន្ទប់ទឹកសង្ស័យខ្យល់គ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នៅបន្ទប់ជួលភូមិជម្ពូវ័ន្ត២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះ អៀន អន ភេទស្រីអាយុ៣៨ឆ្នាំ មុនរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលកន្លែងកេីតហេតុ។ មានស្រុកកំណើត ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានឱ្យដឹងថា មុនពេលកើតហេតុខណៈបងប្អូនដែលស្នាក់នៅបន្ទប់ក្បែរគ្នាចាកចេញពីបន្ទប់ជួលទៅកន្លែងធ្វើការដើរកាត់មុខបន្ទប់ជនរងគ្រោះដែរតែឃើញបិទទ្វារស្មានតែជនរងគ្រោះទៅធ្វើការបាត់ហើយក៏មិនចាប់អារម្មណ៍លុះពេលទៅដល់កន្លែងធ្វើការក៏មិនឃើញទៀតទើបខល ចូលតែគ្មានអ្នកលើក។
ប្រភពដដែលបន្តថា ដោយសង្ស័យក៏មកតាមដល់បន្ទប់ជួលតែបន្ទប់ចាក់សោខាងក្នុង ពេលនោះក៏បានសហការជាមួយម្ចាស់បន្ទប់ជួលនាំគ្នាគាស់ទម្លុះចូលទៅមើលស្រាប់តែឃើញដេកស្លាប់ក្នុងបន្ទប់ទឹកបាត់ទៅហើយ។
ប្រភពមួយទៀតបានបង្ហើបថា កាលពីល្ងាចមិញជនរងគ្រោះបានមករអូប្រាប់បងប្អូននិងអ្នកជិតខាងថា ខ្លួនមិនស្រួលខ្លួន បន្ទាប់មកក៏នាំគ្នាចូលបន្ទប់សម្រាករៀងៗខ្លួនទៅ លុះព្រឹកឡើងបែរជាឃើញស្លាប់ សង្ស័យខ្យល់គ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុពិនិត្យកោសល្យវិច័យរួចប្រគល់សពទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕