ខេត្តកោះកុង៖ មុខសញ្ញាជួញដូរគ្រឿងញៀនខុសច្បាប់ម្នាក់ ត្រូវបានកម្លាំងជំនាញប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ដងទង់ បានចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាប និងឃាត់ខ្លួនដោយអនុវត្តន៍តាមដីការបស់សាលាដំបូងខេត្តកោះកុង។ នេះបើយោងតាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឱ្យដឹងនៅព្រឹកថ្ងៃចន្ទទី២១ ខែសីហា ឆ្នាំ២០២៣។
មន្រ្តីដដែលបន្តថា កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ដងទង់កាលពីថ្ងៃទី២០ ខែសីហាម្សិលមិញនេះ បានឃាត់ខ្លួនជនសង្ស័យ០១នាក់ នៅចំណុចក្បែរការ៉ាសឡានជាង ញឹម ស្ថិតក្នុងភូមិ៤ សង្កាត់ដងទង់ តាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខៈ ៩១២ត.ព/២៣ ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ របស់លោកចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកោះកុង បានបង្គាប់ឲ្យចាប់ខ្លួនលើជនសង្ស័យឈ្មោះ ណុះ សុះ (ហៅសុះ) ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ឥស្លាម មុខរបរកម្មករ មានទីលំនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
វត្ថុតាងដកហូតបានមាន ៖ ទូរស័ព្ទដៃ ១គ្រឿង (ណូគាចុចពិល)។
បច្ចុប្បន្នជនសង្ស័យ នៅព្រឹកថ្ងៃចន្ទទី២១ ខែសីហានេះកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន ចាត់ការបន្ត៕