ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់បានរាយខ្សែភ្លើងដើម្បីឱ្យឆក់មាន់និងទា តែត្រូវបានឆក់ខ្លួនឯងស្លាប់នៅល្ងាចថ្ងៃទី២២ខែសីហាឆ្នាំ២០២៣ក្នុងភូមិព្រៃគប់ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត។
សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះមានឈ្មោះហៅក្រៅអង្ករលីង ភេទប្រុស អាយុប្រហែល៤៧ឆ្នាំ មុខរបរ ដើរ លក់ថ្នាំបុរាណ រស់នៅក្នុងភូមិកើតហេតុ។
សមត្ថកិច្ចឱ្យដឹងថា មុនកើតហេតុបុរសរងគ្រោះបានដើរទៅក្បែររបងលួសសំណាញ់ដែលតភ្ជាប់ខ្សែភ្លើងដើម្បីឱ្យឆក់មាន់និងទា ហើយភ្លេចខ្លួនបានប៉ះទៅនឹងរបងសំណាញ់ដែលភ្ជាប់ខ្សែភ្លើងធ្វើឱ្យឆក់ស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗតែម្ដង បង្កឱ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋក្នុងភូមិ និងបានទូរស័ព្ទប្រាប់សមត្ថកិច្ចមកជួយពិនិត្យលើដងខ្លួនសពជនរងគ្រោះ។
នៅកន្លែងកើតហេតុគេឃើញអាជ្ញាធរក្នុងមូលដ្ឋាននិងសមត្ថកិច្ចជំនាញចុះដល់កន្លែងកើតហេតុខាងលើ។
សមត្ថកិច្ចបន្ថែមថា ក្រោយពីពិនិត្យនៅលើដងខ្លួនសពរងគ្រោះពុំមានឃើញអ្វីក្រៅពីស្លាកស្នាមខ្សែភ្លើងឆក់នោះឡើយ។ បុរសរងគ្រោះខាងលើពិតជាស្លាប់ដោយសារខ្សែភ្លើងឆក់ពិតប្រាកដមែន។
សពជនរងគ្រោះបានប្រគល់ជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណីក្រោយពីមន្ត្រីជំនាញពិនិត្យរួច៕