ខេត្តបន្ទាយមានជ័យ៖ បុគ្គលិកកាស៊ីណូម៉ារីណានជាជនជាតិថៃម្នាក់បបានក្អួតឈាមស្លាប់មុនពេលបញ្ជូនដល់មន្ទីរពេទ្យនៅវេលាម៉ោង៣និង០៥នាទីរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅក្រុងប៉ោយប៉ែត ។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានឱ្យដឹងថា៖ ជនជាតិថៃដែលស្លាប់ឈ្មោះ TANACHAI CHAYKHUN ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិថៃ មុខរបរបុគ្គលិក កាស៊ីណូម៉ារីណាន កាន់លិខិតឆ្លងដែនលេខ AC ៤១៦៧៨៦៤ ស្នាក់នៅបណ្តោះអាសន្នក្នុងភូមិគីឡូលេខ៤(បុរីសានហ៊ូ)សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
លោកអធិការបានបន្តថា៖ តាមការបំភ្លឺពីឈ្មោះ PITATTA SENKEAW ភេទ ស្រី អាយុ៣១ឆ្នាំ ជនជាតិថៃ កាន់លិខិតឆ្លងដែនលេខ AC ៤២០៩៣៦៤ ត្រូវជាប្រពន្ធសាកសព បានរៀបរាប់ថា នាងនិងប្តីរបស់នាងបានចូលមកធ្វើការក្នុងកាស៊ីណូម៉ារីណាន (ក្នុងបុរីសានហ៊ូ) បានប្រហែល០២ឆ្នាំមកហើយ និងបានគ្នាជាប្តីប្រពន្ធចំនួន០៥ឆ្នាំ ដោយគ្មានកូនជាមួយគ្នាទេ ប្តីនាងគាត់ធ្លាប់មានជំងឺប្រចាំកាយតាំងពីកើតមក គឺ(ជំងឺបេះដូងប្រហោង)។ នៅមុនថ្ងៃកើតហេតុថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ ប្តីនាងគាត់មានអាការមិនស្រួលខ្លួន ក្អក តឹងដើមទ្រូង និងពិបាកដកដង្ហើម ហើយនាងបានយកគាត់ទៅព្យាបាលនៅគ្លីនិក អគារថ្មី បានរយៈពេលចំនួន០៣ថ្ងៃ។ បន្ទាប់មកដោយនាងរវល់ធ្វើការក៏សុំពេទ្យមកស្នាក់នៅផ្ទះជួលវិញ តែត្រូវយកគាត់ទៅចាក់ថ្នាំរាល់ពេលដែលពេទ្យបានកំណត់ ។ នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល២និង៣០នាទីរសៀល នាងនិងប្តីកំពុងនៅកន្លែងធ្វើការក្នុងកាស៊ីណូជាមួយគ្នានៅក្នុងបន្ទប់លេខ ២០៥ ជាន់ទី២ ពេលនោះប្តីនាងខ្ញុំគាត់បានសុំចូលបន្ទប់ទឹក។ លុះមួយសន្ទុះក្រោយមកស្រាប់តែមានគេមកប្រាប់ខ្ញុំថា ឮសំលេងប្តីនាងខ្ញុំក្អួតនៅក្នុងបន្ទប់ទឹក នាងខ្ញុំបានរត់ទៅមើល ហើយបានស្រែកហៅគាត់(ទ្វារបន្ទប់ទឹកចាក់គន្លឹះពីក្នុង) តែគាត់មិនឆ្លើយតប ពេលនោះខ្ញុំបានស្រែកហៅមិត្តភក្តិអោយមកជួយ និងបានច្រានទ្វារបន្ទប់ទឹកឃើញប្តីអង្គុយផ្អែកនឹងជញ្ជាំង ក្អួតឈាមពេញបន្ទប់ទឹក ហើយនាងខ្ញុំបានដឹកគាត់តាមរថយន្តយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ពេលដឹកមកដល់គ្រូពេទ្យបានត្រួតពិនិត្យមើល ហើយបានប្រាប់ថា ប្តីខ្ញុំបានដាច់ខ្យល់ស្លាប់មុនពេលបញ្ជូនមកដល់មន្ទីរពេទ្យ។ ចំពោះឈាមដែលប្រលាក់នៅផ្ទៃមុខគាត់នោះ គឺដោយសារតែគាត់ក្អួតចេញមកសុទ្ធតែឈាម ។
លោកវរសេនីយ៍ឯក សៅ សារឿន បានបញ្ជាក់ថា៖ ដោយទទួលបានបញ្ជាពីលោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពីលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង៥និង៤៥នាទីល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ យើងបានបង្កើតគណៈកម្មការត្រួតពិនិត្យសាកសពមានសមាសភាពចូលរួមដូចខាងក្រោម៖ មន្ត្រីនគរបាលជំនាញបច្ចេកទេសស្នងការដ្ឋាន-អធិការដ្ឋាននគរបាលក្រុង មន្ត្រីនគរបាលប៉ុស្តិ៍ ផ្នែកគ្រប់គ្រងជនបរទេស គ្រូពេទ្យកោសល្យវិច័យនៃមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ក្រុមប្រឹក្សាសង្កាត់ផ្សារកណ្តាលនិងភរិយាសព រួមទាំងសាក្សីដឹងឮនៅកន្លែងកើតហេតុនិងការពិនិត្យនៅលើដងខ្លួនសពពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់នោះទេ។ តាមការសន្និដ្ឋានរបស់ក្រុមការងារត្រួតពិនិត្យសាកសពនិងលោកវជ្ជបណ្ឌិត វ៉ាន់ ចេស គ្រូពេទ្យកោសល្យវិច័យនៃមន្ទីរពេទ្យបង្អែកប៉ោយប៉ែត យើងអាចសន្និដ្ឋានបានថា ឈ្មោះ TANACHAI CHAYKHUN ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិថៃដែលបានស្លាប់នេះដោយសារជំងឺក្អួតឈាមច្រើនបណ្តាលអោយគាំងបេះដូងស្លាប់ ពុំពាក់ព័ន្ធនឹងអំពើអត្តឃាតឬឃាតកម្មនោះទេ ៕