2023-08-23 19:26
567

ភ្នំពេញ ៖ ព្រះមហាក្សត្រ នៃព្រះរាជណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ដំឡើងឋានន្តរស័ក្តិ ជួនចំពោះលោកឧត្តមសេនីយ៍ឯក ស ថេ ជា «នាយឧត្តមសេនីយ៍» និងត្រាស់បង្គាប់និងត្រាស់បង្គាប់តែងមុខតំណែងជាអគ្គស្នងការនគរបាលជាតិតែងមុខតំណែងជាអគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ។ នេះបើយោងតាមព្រះរាជក្រឹត្យដែលអង្គភាពសារព័ត៌មានយើងទទួលបាន នៅល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣នេះ។ 

 ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហនុ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ ដូចខាងក្រោម៖ 

 មាត្រា១- ដំឡើងឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ ដល់ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អត្តលេខ ១៥៧២២ នាយនគរបាលថ្នាក់ឧត្ដមសេនីយ៍ ក្របខ័ណ្ឌនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ។ 

 មាត្រា២- តែងតាំងមុខតំណែងឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អត្តលេខ ១៥៧២២ ជា អគ្គ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ។ 

 សូមជម្រាបថា មុខក្លាយជាអគ្គស្នងការនគរបាលជាតិនាយឧត្តមសេនីយ៍ ស ថេត ពីមុនជាអតីតស្នងការនគរបាលខេត្តបាត់ដំបង និងផ្លាល់ប្តូរផ្ទេរភារកិច្ចជាអគ្គស្នងការរង ជាស្នងការរាជធានីភ្នំពេញ លុះដល់អាណត្តិទី៧ នៃរដ្ឋសភានេះ ត្រូវបានឯកឧត្តមកិត្តិបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើសេចក្តីទូលថ្វាយអង្គព្រះមហាក្សត្រផ្តល់សេចក្តីទុកចិត្តដំឡើងឋានន្តរស័ក្កិ ជា «នាយឧត្តមសេនីយ៍ និងត្រាស់បង្គាប់តែងតាំងជាអគ្គស្នងការនគរបាលជាតិ ជំនួយនាយឧត្តនសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ដែលត្រូវឡើងកាន់តំណែងជាឧបនាយករដ្ឋមន្ត្រី៕