ខេត្តបន្ទាយមានជ័យ៖ ម៉ូតូ២គ្រឿងបើកបរបញ្ច្រាសទិសគ្នាហើយបានបុកគ្នាបណ្តាលមនុស្ស២នាក់ស្លាប់នៅនឹងកន្លែងកើតហេតុកាលពីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នៅចំណុចស្ពានទី៣ផ្លូវជាតិលេខ៥ស្ថិតក្នុងភូមិចក សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។
សមត្ថកិច្ចជំនាញប្រាប់ថាៈ នៅមុនពេលគ្រោះថ្នាក់មានអ្នកបើកបរម៉ូតូហុងដាឌ្រីមបានបើកតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន។ ចំណែកម៉ូតូម៉ាកហុងដាវ៉េវបើកបរបញ្ច្រាសទិសគ្នាពីកើតទៅលិចក្នុងល្បឿនលឿនដូចគ្នាបានឡើងជែងរថយន្តក៏ជ្រុលចង្កូតទៅបុកគ្នាបណ្តាលឱ្យស្លាប់ទាំង២នាក់នៅនឹងកន្លែងកើតហេតុ។
ក្រោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងគេឃើញមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យបានមកដល់ ហើយបានសម្រួលចរាចរណ៍និងធ្វើការវាស់វែងដោយបានប្រាប់ថា៖ នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងគឺម៉ូតូ២គ្រឿងបើកបរបញ្ច្រាសទិសគ្នាក្នុងល្បឿនលឿនខ្វះការប្រុងប្រយត្នទើបបណ្តាលឱ្យបុកគ្នាស្លាប់ទាំង២នាក់នៅនិងកន្លែងកើតហេតុនិងរងការខូចខាតម៉ូតូទាំង២គ្រឿង។
មន្ត្រីនគរបាលចរាចរណ៍បានបញ្ជាក់ថា៖ ជនរងគ្រោះទាំងពីរនាក់មិនស្គាល់អត្តសញ្ញាណនោះទេ ប៉ុន្តែមានម្នាក់រស់នៅភូមិត្របែក ឃុំបុស្បៅ ស្រុកព្រះនេត្រព្រះ និងម្នាក់ទៀតរស់នៅភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ។ ក្រោយធ្វើការវាស់វែងហើយត្រូវបានប្រគល់សាកសពជនរងគ្រោះជូនសាច់ញាតិនិងយករថយន្តសង្គ្រោះផ្នែកចរាចរណ៍ខេត្តមកដឹកសាកសពជូនដល់គ្រួសារសពដើម្បីធ្វើបុណ្យតាមប្រពៃណីនិងម៉ូតូ២គ្រឿងយកទៅរក្សាទុកដើម្បីដោះស្រាយគ្នាតាមច្បាប់៕