ខេត្តបាត់ដំបង៖ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង នៅព្រឹកថ្ងៃសៅរ៍ទី២៦ ខែសីហា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា មានករណីលួច (ទូរស័ព្ទ) កើតឡើងបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពលួចយកទូរស័ព្ទរបស់ជនរងគ្រោះឈ្មោះ ថាំង គន្ធា ភេទស្រី អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី២៥ ខែសីហាម្សិលមិញនេះ នៅត្រង់ចំណុចក្រុមទី៤២ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ចំណែកសម្ភារៈបាត់បង់រួមមាន៖ ទូរស័ព្ទ ០១គ្រឿង IPhone14 Pro Max ពណ៌ស្វាយ កាបូបស្ពាយ ពណ៌ឈាមជ្រូក ចំនួន០១ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ០២សន្លឹក និងសោឡានចំនួន០១ ។
លោកអធិការក្រុងបាត់ដំបង បានឱ្យដឹងទៀតថា ក្រោយពីទទួលបណ្តឹងជនរងគ្រោះ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលនីតីវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងផ្នែកជំនាញព្រហ្មទណ្ឌ័ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង លោកបានដឹកនាំកម្លាំងចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ កំណត់អត្តសញ្ញាណឈានដល់ការនាំខ្លួនជនសង្ស័យម្នាក់ឈ្មោះ រឿម សុភី ហៅប្រុស ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបងដើម្បីធ្វើការសាកសួរ ក្រោយពីការសាកសួរជនសង្ស័យពិតជាបានធ្វើសកម្មភាពលួចទូរសព្ទ័របស់ជនរងគ្រោះពិតប្រាកដមែន។
ក្រោយឃាត់ខ្លួនសម្ភារៈដកហូតបានរួមមាន៖ ទូរសព្ទ័ចំនួន ០១គ្រឿង IPhone14 Pro Max ពណ៌ស្វាយ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ០៣សន្លឹក ការចាក់វ៉ាក់សាំងចំនួន ០១សន្លឹក ។ បច្ចុប្បន្ន នៅព្រឹកថ្ងៃសៅរ៍ទី២៦ ខែសីហា ឆ្នាំ២០២៣នេះ ជនសង័្សយរួមនឹងវត្ថុតាង ត្រូវបានកម្លាំងនគរបាលក្រុងបាត់ដំបង កសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី-ច្បាប់៕