2023-08-27 00:04
652

ព្រះសីហនុ៖ យោងតាមសេចក្តីរាយការណ៍បឋមសមត្ថកិច្ច បានឲ្យដឹងថា មានករាណីគ្រោះអគ្គិភយ័ ឆេះបន្ទប់ក្នុងសណ្ឋាគារ យីហោ «ជាតិខីរេត» ម្តុំជិតសាលារៀនអូរ២ ក្រុងព្រះសីហនុ កើតឡើងនៅវេលាម៉ោងជិត ១១យប់ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣។
  
តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ក្រោយការបាញ់ទឹកពន្លត់ ភ្លើងបានរលត់វិញហើយមិនរាលដាលបន្តទៀតទេ និងមិនមានមនុស្សរងគ្រោះថ្នាក់ឡើយ។
  
សមត្ថកិច្ចនៅមិនទាន់បញ្ជាក់អំពីដើមហេតុអគ្គិភយ័នេះនៅឡើយ ដោយរង់ចាំការស្រាវជ្រាវបន្តតាមបច្ចេកទេស៕