2023-08-27 12:07
394


ក្រចេះ៖ មុខសញ្ញាជនសង្ស័យម្នាក់ ដែលធ្វើចរាចររូបិយប័ណ្ណបរទេស ក្លែងក្លាយ (លុយដុង) ធ្វើសកម្មភាពដើរដូរយកលុយខ្មែរ និងដុល្លារតាមកន្លែងវេលុយនានា តាមបណ្តាខេត្តមួយចំនួន ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន។ 
     ជនសង្ស័យដែលធ្វើចរាចររូបបិយប័ណ្ណក្លែងក្លាយ ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាប និងឃាត់ខ្លួន នៅចំណុចផ្សារស្នួល ស្ថិតនៅភូមិផ្សារស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣នេះ។ 
    ក្រោយពេលចាប់ខ្លួន ជនសង្ស័យបានឆ្លើយសារភាពថា «ខ្លួនពិតជាបានធ្វើសកម្មភាព ឆបោក ដោយបានយកលុយដុងក្លែងក្លាយដូរយកប្រាក់ដុល្លារ និងប្រាក់រៀលខ្មែរពិតប្រាកដមែន នៅតាមទីតាំងវេលុយ ប្តូរលុយតាមបណ្តាខេត្តផ្សេងៗបានសម្រេចជាច្រើនលើក»។ 
   បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីកសាងសំណុំរឿង បញ្ចូនទៅបន្តតាមនីតិវិធី៕