ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ត្រង់ចំណុចដី ស ស្ថិតនៅក្នុងភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ក្រុមចោរឆក់បានធ្វើសកម្មភាពឆក់យកកាបូបជនជាតិថៃ២នាក់ប្តីប្រពន្ធដែលកំពុងជិះម៉ូតូត្រូវបានសន្តិសុខធាក់ផ្តួលចាប់បានម្នាក់និងម្នាក់ទៀតគេចខ្លួនរួច ។
មន្ត្រីនគរបាលប៉ុស្តិ៍សង្កាត់អូរជ្រៅបានប្រាប់ថា៖ ជនសង្ស័យ២នាក់បានជិះម៉ូតូម៉ាកហុងដាឌ្រីមពាក់ផ្លាកលេខបន្ទាយមានជ័យ1U-0607ធ្វើសកម្មភាពឆក់យកកាបូបជនជាតិថៃ២នាក់ប្តីប្រពន្ធកំពុងជិះម៉ូតូម៉ាកPCXពាក់ផ្លាកលេខភ្នំពេញ1FT.7086ដែលបើកបរស្របទិសគ្នានៅមុខវត្តត្រាច។
មន្ត្រីនគរបាលបញ្ជាក់ថា៖ ក្រោយជនសង្ស័យបានធ្វើសកម្មភាពឆក់យកកាបូបបានហើយ ជនរងគ្រោះ២នាក់ប្តីប្រពន្ធបានជិះម៉ូតូដេញតាមស្រែកថាចោរឆក់កាបូបជួយចាប់ផង! រហូតដល់ចំណុច ដី ស ពេលនោះសន្តិសុខនៅពីមុខឃើញក៏ធាក់ម៉ូតូផ្តួលចាប់បានម្នាក់និងម្នាក់ទៀតទាញពូថៅពីចង្កេះរកកាប់សន្តិសុខ ហើយរត់គេចខ្លួនបាត់ទៅ។
មន្ត្រីនគរបាលប៉ុស្តិ៍បន្តថា៖ ក្រោយសន្តិសុខចាប់បានជនសង្ស័យម្នាក់និងម៉ូតូ១គ្រឿងយកបានកាបូបមកវិញប្រគល់ជូនមន្ត្រីនគរបាលប៉ុស្តិ៍សង្កាត់អូរជ្រៅ ហើយប្រគល់កាបូបលុយជូនជនរងគ្រោះជនជាតិថៃវិញ។ ចំណែកជនសង្ស័យម្នាក់និងម៉ូតូដែលធ្វើសកម្មភាពត្រូវបានរៀបចំសំណុំរឿងបញ្ជូនបន្ត៕