ភ្នំពេញ៖ រដ្ឋមន្ត្រីថ្មី នៃក្រសួងបរិស្ថាន ឯកឧត្តម អ៊ាង សុផល្លែត បានថ្លែងប្រាប់ថា “ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទទាំងអស់ ឱ្យសិក្សាស្វែងយល់បន្ថែមលើយុទ្ធសាស្រ្តស៊ីជម្រៅ របស់រាជរដ្ឋាភិបាលកម្ពុជា ទី១- ត្រូវដឹង ទី២- ត្រូវចេះ និងទី៣- អនុវត្តឱ្យបានជាលទ្ធផលល្អប្រសើរក្នុងបុព្វហេតុជួយជាតិមាតុភូមិ”។
ខាងលើនេះ គឺជាការលើកឡើងរបស់លោករដ្ឋមន្ត្រីថ្មី នៃក្រសួងបរិស្ថាន ក្នុងជំនួបដំបូងរបស់ឯកឧត្តមជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទក្រសួង នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នេះ នៅទីស្តីការក្រសួងបរិស្ថាន។
ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីថ្មី នៃក្រសួងបរិស្ថាន បានលើកឡើងថា “ការបំពេញការងារដោយភាពឆ្នៃប្រឌិត វាងវៃបត់បែនទៅតាមជំនាញ និងមានវិន័យ គឺជាដើមចមដែលជួយឱ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ របស់ក្រសួងបរិស្ថាន សម្រេចបាននូវគោលដៅរួម សុក្រឹតកម្មបរិស្ថានកិច្ច”។ ឯកឧត្តម អ៊ាង សុផល្លែត បានបន្ថែមថា “គោលដៅរួមនេះ រៀបចំឡើងស្របតាមយុទ្ធសាស្រ្តបច្ចុកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលប្រកបដោយប្រសិទ្ធិភាព ប្រសិទ្ធិផលនឹងរយៈពេលខ្លី”។
ឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីថ្មី នៃក្រសួងបរិស្ថាន បានលើកឡើងទៀតថា ដើម្បីសម្រេចបាននូវការធ្វើសុក្រិត្យកម្មបរិស្ថានកិច្ច ដែលមានន័យថា “ថ្នាក់ដឹកនាំ មន្រ្តីគ្រប់ជាន់ថ្នាក់ នៃក្រសួងបរិស្ថាន ត្រូវតែមូរដៃអាវចុះអនុវត្តការងារ ដោយមិនមានការមើលបំណាំគ្នា ហើយកុំវាយតម្លៃ ឬវិនិច្ឆ័យដោយអគតិឱ្យសោះ ជារួមអាណត្តិនេះ គឺត្រូវផ្តោតលើលទ្ធផល ដែលលទ្ធផលទាំងនោះជាផលប្រយោជន៍របស់ជាតិហើយនេះជាការសន្យារបស់ថ្នាក់ដឹកនាំយើងជាមួយប្រជាពលរដ្ឋកម្ពុជាផងដែរ ពីព្រោះថាថ្នាក់ដឹកនាំ និងមន្រ្តី នៃក្រសួងបរិស្ថាន គឺជាតំណាងឱ្យប្រជាពលរដ្ឋជាង ១៧លាននាក់ ដែលពួកគាត់បានផ្តល់ឱ្យថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់នៃក្រសួងបរិស្ថាន ក្លាយជាតំណាង និងជាអ្នកបម្រើឱ្យផលប្រយោជន៍របស់ពួកគាត់”។
ឯកឧត្តមរដ្ឋមន្រ្តី អ៊ាង សុផ្លែត ក៏បានផ្តាំផ្ញើបន្ថែម ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទទាំងអស់ ឱ្យសិក្សាស្វែងយល់បន្ថែមលើយុទ្ធសាស្រ្តស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា ថា “ទី១- ត្រូវដឹង ទី២- ត្រូវចេះ និងទី៣- អនុវត្តឱ្យបានជាលទ្ធផលល្អប្រសើរក្នុងបុព្វហេតុជួយជាតិមាតុភូមិ”។
គួររម្លឹកដែរថា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅចំពោះមុខរដ្ឋសភា បានលើក ឡើងថា «កម្មវិធីនយោបាយ» ដែលលើកឡើងអំពីការធានា ៥យ៉ាង របស់រាជរដ្ឋាភិបាល ក្នុងនោះមានការធានាមួយ គឺធានាបង្កើនការយកចិត្តទុកដាក់ដល់ចីរភាព នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការកសាង ភាពធន់ ទៅនឹងការប្រែប្រួល អាកាសធាតុ តាមរយៈការប្រើប្រាស់ឱ្យបានប្រសើរបំផុតនូវផលលាភប្រជាសាស្ត្រ និងការពង្រឹងភាពធន់ នៃប្រជាសាស្ត្ររបស់កម្ពុជា ការលើកកម្ពស់សមភាព យេនឌ័រ ការគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយចីរភាព ការខិតខំបង្កើនហិរញ្ញប្បទានចីរភាព សំដៅជំរុញការវិនិយោគបៃតង និងសេដ្ឋកិច្ចបៃតង ការជំរុញការវិនិយោគសាធារណៈ ដែលមានភាពធន់នឹងអាកាសធាតុ និងមានការបញ្ចេញកាបូនទាប និង ការធានាចីរភាពបរិស្ថាន ព្រមទាំងការត្រៀមខ្លួនជាស្រេច ដើម្បីឆ្លើយតបទៅនឹងបញ្ហានៃការប្រែប្រួលអាកាសធាតុ៕