សៀមរាប៖ អតីតបុរសជាប្តីហេងស៊យ ប្រហែលនឹកស្តាយបាយឆ្នាំងចាស់ ដែលធ្លាប់ពិសារមានឱជារស់ជាតិឆ្ងាញ់បានព្យាយាមអង្វសុំត្រូវរ៉ូវគ្នាជាមួយប្រពន្ធវិញ ប៉ុន្តែដោយសារនាងមិនព្រមបង្កទៅជាអំពើហិង្សាអតីតប្តីកាប់ប្រពន្ធប៉ុនប៉ងសម្លាប់មិនបានសម្រេច។
ប្តីប្រពន្ធហេងស៊យមូយគួរនេះ ពួកគេបានដើរផ្លូវរៀងៗខ្លួនដោយខាងប្រុសចុះចេញពីផ្ទះទៅនៅខាងឪពុកម្តាយខ្លួនវិញ ប៉ុន្តែរំលងមិនបានប៉ុន្មានថ្ងៃងប្រហែលបុរសជាប្តីនឹករលឹកឆ្នាំងចាស់ចាស់បាយឆ្ងាញ់ ហើយបានព្យាយាមសុំជានាវិញ បែរជាខាងស្រីបដិសេធ ធ្វើឱ្យខាងប្រុសខកបំណងទើបបង្កជាអំពើហិង្សាក៏ទាញយកកាំបិតកាប់ជាច្រើនកាំបិតទៅលើស្ត្រីអតីតជាប្រពន្ធបណ្តាឲ្យរបួសធ្ងន់បែបនេះ។
ករណីអំពើហិង្សាអតីតប្តីទៅលើប្រពន្ធនេះ បានកើតឡើងនៅវេលាម៉ោង ១៧និង៣០នាទី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ នៅចំណុច ផ្ទះម្តាយមីង ស្ថិតក្នុងភូមិតាងួន ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប។ ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលខេត្តសៀមរាប បានចុះស្រាវជ្រាវ រហូតឃាត់ខ្លួនបានជនសង្ស័យរួចកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។
តាមការឲ្យដឹងពីសមត្ថកិច្ច ជនសង្ស័យអតីតីប្តីមានឈ្មោះ ស៊ុំ ឈង់ ភេទប្រុស អាយុ ៤៤ឆ្នាំ មុខរបរ លក់នំបញ្ជុក ទីលំនៅបច្ចុប្បន្ន នៅភូមិវាល សង្កាត់គោកចក ក្រុង-ខេត្តសៀមរាប ត្រូវបានចាប់ខ្លួន នៅចំណុចភូមិតាងួន ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប។ ចំណេកស្រ្តីរងគ្រោះមានឈ្មោះ គង់ ដានី ភេទស្រី អាយុ ៤៨ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា រងរបួសធ្ងន់។
លោកវរសេនីយ៍ឯក សុខ ម៉េងអ៊ាង អធិការនគរបាលក្រុងសៀមរាប បានប្រាប់ឱ្យដឹងថា នៅវេលាម៉ោង ២៤និង៣០នាទី ឈានចូលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ នៅចំណុច ផ្ទះស្ត្រីជនរងគ្រោះ នៅភូមិវាល សង្កាត់គោកចក កើតមានអំពើប៉ុនប៉ងមនុស្សឃាតដែលបង្កឡើងដោយអតីប្តីលោកក៏បានបញ្ជាឱ្យសមត្ថកិច្ចជំនាញចុះអន្តរាគមន៍តាមចាប់ខ្លួនជនដៃដល់ភ្លាមៗផងដែរ។
នគរបាលក្រុងសៀមរាប បានឲ្យដឹងថា ពាក់ព័ន្ធអតីតប្ដី-ប្រពន្ធ នេះថា នៅអំឡុងឆ្នាំ២០១៩ ជនសង្ស័យមានទំនាក់ទំនងស្នេហាជាមួយស្ត្រីរងគ្រោះដោយបានរួមរស់ជាមួយគ្នាជាប្តី-ប្រពន្ធ ដោយមិនបានរៀបអាពាហ៍ពិពាហ៍នោះទេ ប៉ុន្តែក្រោមមកស្នេហារបស់ពួកគេចេះតែរកាំរកូសឈ្លោះទាស់ពាក្យសសម្តីជាមួយគ្នាជាបន្តបន្ទាប់ រហូតពួកគាត់បានបែកបាក់គ្នារៀងៗខ្លួន ព្រោះភាគីខាងប្រុសកើតភ្លើងប្រចណ្ឌប្រពន្ធ និងចោទថាមានទំនាក់ទំនងជាមួយប្រុសថ្មីផ្សេងទៀត ទើបបែកគ្នាទៅហើយនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ ឈ្មោះ ស៊ុំ ឈង់ អតីតប្តីហេងស៊យបានចុះចេញពីផ្ទះបាត់។
ប្រភពបន្តទៀតថា នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ នៅវេលាម៉ោង ២២និង៣០នាទី ស្ត្រីជនរងគ្រោះកំពុងដេកនៅផ្ទះស្រាប់តែអតីតប្តីហេងស៊យបានចូលមកសួរនាំរឿងទំនាក់ទំនងស្នេហារវាងពួកគេទាំង ០២នាក់ ដោយភាគីខាងប្រុសសុំជនរងគ្រោះត្រូវគ្នាវិញ ប៉ុន្តែជនរងគ្រោះមិនព្រមទើបមានទំនាស់ពាក្យសម្តីជាមួយគ្នា រួចអតីតប្តីបានដើរចេញពីផ្ទះមួយសន្ទុះក្រោយមកឈានចូលថ្ងៃទី២៧ ខែសីហា បុរសជាប្តីកាន់កាំបិតប៉័ងតោក្នុងដៃដើរចូលទៅមកក្នុងផ្ទះកាប់ទៅលើប្រពន្ធត្រូវចំចង្កា ១កាំបិត ចំ.កផ្នែកខាងឆ្វេង ១កាំបិត និងចំថ្ពាល់ផ្នែកខាងឆ្វេង១កាំបិត បណ្តាលឱ្យជនរងគ្រោះរងរបួសធ្ងន់ធ្ងរ ត្រូវក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបភ្លាម។
បន្ទាប់ពីចាប់ខ្លួនជនសង្ស័យជាប្តីហេថស៊យ សារភាពថា «នៅអំឡុងឆ្នាំ២០១៩ រូបខ្លួន និងស្ត្រីរងគ្រោះឈ្មោះ គង់ ដានី ភេទស្រី អាយុ ៤៨ឆ្នាំមានទំនាក់ទំនងស្នេហាជាមួយគ្នា រួចបានសុខចិត្តរួមរស់ជាមួយគ្នាជាប្ដី-ប្រពន្ធដោយមិនបានរៀបការទេ ដល់ឆ្នាំ២០២០ ពួកគេតែងតែមានទំនាស់ជាមួយគ្នា និងឈានដល់ការមិនចុះសម្រុងនឹងគ្នា»។
អតីតប្តីហេងស៊យរូបនោះ ក៏បានសារភាពទៀតថា «ដោយសារប្រពន្ធមានទំនាក់ទំនងស្នេហាជាមួយមនុស្សប្រុសផ្សេងទៀត នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ ខ្លួនបានចុះចេញផ្ទះ នៅភូមិវាល សង្កាត់គោកចក ទៅស្នាក់នៅផ្ទះជាមួយឪពុកបង្កើត នៅភូមិក្រសាំងរលើង សង្កាត់-ខេត្តសៀមរាប និងបានព្យាយាមទំនាក់ទំនងមកប្រពន្ធតាមទូរសព្ទតែគាត់មិនព្រមនិយាយជាមួយនោះទេ ទើបនៅយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ខ្លួនបានយកកាំបិតប៉័ងតោ ១ដើម ដាក់តាមម៉ូតូបើកចេញពីផ្ទះឪពុកមករកប្រពន្ធនៅផ្ទះដើម្បីសុំត្រូវគ្នាវិញ»។
បុរសរូបនេះបន្តទៀតថា «ពេលដែលមុខគ្នាជាមួយប្រពន្ធខ្លួនបាននិយាយលួងលោមសុំត្រូវគ្នាវិញ ប៉ុន្តែជនរងគ្រោះមិនព្រមនោះទេ ទើបមានកំហឹងដោយសារភ្លើងប្រចណ្ឌ ក៏បានទាញកាប់ទៅលើជនរងគ្រោះចំនួន ០៣កាំបិតប៉័ងតោ។ ក្រោយធ្វើសកម្មភាពរួចខ្លួនបានយកកាំបិតទៅបោះចោលនៅក្រោយផ្ទះប្រពន្ធចម្ងាយប្រហែល ១០០ម៉ែត្រ លុះដល់វេលាម៉ោង ៣និង០០នាទីទៀបភ្លឺ ក៏បានជិះម៉ូតូគេចខ្លួនទៅផ្ទះម្តាយមីង ស្ថិតនៅភូមិតាងួន ឃុំល្វេងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង»។
បច្ចុប្បន្ន ប្តីហេងស៊យដែលប៉ុនប៉ងកាប់សម្លាប់ប្រពន្ធត្រូវបានលោក អាំង សុភា ចៅក្រ