2023-08-31 18:31
412

ភ្នំពេញ៖      កិច្ចប្រជុំលទ្ធផលការងារគ្រប់គ្រងគ្រោះ មហន្តរាយក្នុងខែសីហាឆ្នាំ២០២៣ និងទិសដៅបន្តកញ្ញា ឆ្នាំ២០២៣នៅគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាព្រឹកថ្ងៃទី៣១ខែសីហាឆ្នាំ ២០២៣ក្រោមអធិបតីភាពកិត្តិសង្កហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ 

ក្នុងការបើកកិច្ចប្រជុំនេះបានរំលេចដូច្នេះថាបើគិតត្រឹមថ្ងៃទី៩ ខែសីហា ល្បឿននៃការងារបង្កបង្កើនផលស្រូវអនុវត្តបានចំនួន ២,៥៦៧,០៤៨ ហិកតា ស្មើនឹង ៩៧,៤០% នៃផែនការឆ្នាំ និងមានល្បឿនលឿនជាងឆ្នាំមុន ធៀបនឹងរយៈពេលដូចគ្នា ទោះបី មានការប្រឈមមួយចំនួនពាក់ពន្ធ័នឹងអាកាសធាតុដូចជា ទឹកជំនន់ និងការរាំងស្ងួតជាដើម។

កិត្តិសង្កហបណ្ឌិត គន់ គីម មានប្រសាសន៍ថា ដើមខែសីហានេះ កម្ពុជាទទួលរងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ដែលអូស បន្លាយលើអាងទន្លេមេគង្គលើ ជាមួយនឹងខ្យល់មូសុងនីរតីក្នុងកម្រិតមធ្យមដែលបានបង្កឱ្យមានភ្លៀងធ្លាក់ច្រើន  ប៉ះពាល់និងការខូចខាតដោយជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀងរួមមានរងគ្រោះចំនួន ១៧ រាជធានីខេត្តប្រជាជនប៉ះពាល់ ១៤,៤៦៣ គ្រួសារ ប្រជាជនជម្លៀស ២៥៩ គ្រួសារផ្ទះលិចទឹកចំនួន ៨,៨០៣ ខ្នង និងខូចខាត ២៣ខ្នងសាលារៀនលិចទឹក ៣៤កន្លែង រាជធានីខេត្តចំនួន ៨ និងវត្តអារាមលិចទឹក ៨កន្លែង ប៉ះពាល់ដំណាំស្រូវលិចទឹក និងខូចខាត ដំណាំរួមផ្សំលិចទឹក និង ជម្លៀសគោក្របីទៅទីទួលសុវត្ថិភាព និងហេដ្ឋារចនាសម្ព័ន្ធប៉ះពាល់ផ្លូវជាតិ និងផ្លូវខេត្ត នៅមូលដ្ឋានខេត្តចំនួន ១១និងប៉ះពាល់ស្ពានឈើ បេតុង និងស្ពានបេឡេ នៅមូលដ្ឋានខេត្តចំនួន ៧ រួមទាំងការបាក់ស្រុតច្រាំងទន្លេ ស្ទឹង នៅក្នុងខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ និងខេត្តបន្ទាយមានជ័យផងដែរ។

ការទទួលរងគ្រោះដោយខ្យល់កន្ត្រាក់ នៅរាជធានីខេត្តមួយចំនួន រងគ្រោះផ្ទះរលំនិងខូចខាត របើកដំបូលនិង ដួលរលំអគារសាលារៀន ដួលរលំដើមឈើ និងបង្គោលភ្លើងលើរថយន្តជាដើម ។

គួររំលឹកថា ៨ខែដើមឆ្នាំនេះ ស្ថានភាពគ្រោះមហន្តរាយដែលបណ្ដាលមកពីផលវិបាកនៃការប្រែប្រួល អាកាស ធាតុមានលក្ខណៈធ្ងន់ធ្ងរ នៅតាមបណ្តាប្រទេសជាច្រើននៅក្នុងពិភពលោក ដោយបង្កឱ្យមាន ហេតុការណ៍គ្រោះធម្មជាតិ ដែលកម្រនឹងកើតមានដូចជាភ្លើងឆេះព្រៃ ភាព រាំងស្ងួត ខ្យល់ព្យុះ និង ជំនន់ ដូវទឹកភ្លៀងជាដើម។ស្ថាន ភាពគ្រោះមហន្តរាយស្ថិតក្នុងលក្ខណៈដែលអាច ម្ចាស់ ការគ្រប់គ្រងបាន អាស្រ័យដោយមានការត្រៀមរៀបចំបានល្អ ទាំងធនធានមនុស្ស មធ្យោបាយ ឧបករណ៍សម្ភារៈសង្គ្រោះ និងប្រព័ន្ធស្បៀងត្រៀមបម្រុង។

លោកទេសរដ្ឋមន្រ្តីបានជមរុញអោយ អនុវត្តបន្តចូលរួមសហការ ជាមួយលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្ត រាយក្រសួងស្ថាប័នជំនាញសម្រាប់ ការអន្តរាគមន៍ ឆ្លើយបតប និងស្ដារឡើងវិញឱ្យបានឆាប់រហ័សនូវរាល់ការប៉ះ ពាល់ និងខូចខាត ដោយជំនន់ ទឹកភ្លៀង និងភាពរាំង ស្ងួតនៅមូលដ្ឋានរងគ្រោះ។សហការជាមួយដៃគូគម្រោង ក្នុងកម្មវិធីជាតិក្នុងការបន្តរៀបចំលំហាត់សម យុទ្ធឆ្លើយតប សម្របសម្រួលជាមួយដៃគូ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP ក្នុងកិច្ចបន្តររៀបចំ ផែនការសកម្មភាព ជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ២០២៤-២០២៨នាពេលខាងមុខ។

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយជាសេនាធិការអោយនាយករដ្ឋមន្រ្តីក៏ដូចជាអោយរាជ រដ្ឋាភិបាលនិងមានតួនាទីជាអ្នកសម្របសម្រួល ត្រូវបានព្យាករណ៍ និងផ្សព្វផ្សាយទូលំទូលាយបានទាន់ពេលវេលា រួមជាមួយនឹងកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធជាមួយក្រសួងស្ថាប័នជំនាញពីថ្នាក់ជាតិ រហូតដល់  ថ្នាក់ក្រោមជាតិ ក្នុងគោលបំណងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅក្នុងមូលដ្ឋានសហគមន៍ ឱ្យបានជាអតិបរមា ទាំងមុនពេល ក្នុងពេល និងក្រោយពេលមានគ្រោះមហន្តរាយ៕