2023-09-01 16:07
422

កំពង់ឆ្នាំង៖ បុរសម្នាក់មានមុខរបរជាលួចម៉ូតូ និងបក្សពួក ចំនួន ០៣នាក់ទៀត ជាអ្នកទិញម៉ូតូទទួលផលចោលកម្ម ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង ស្រាវជ្រាវបង្ក្រាប និងចាប់ខ្លួនដោយដកហូតបានម៉ូតូ ចំនួន ២៥គ្រឿង ត្រូវបានតុលាការសម្រេចឃុំខ្លួន។

របាយការណ៍ប៉ូលិស បានឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១៧ល្ងាច នៅចំណុចខាងត្បូងផ្សារលើ  ក្រុងកំពង់ឆ្នាំង មានករណីលួចម៉ូតូ និងទិញលក់-ម៉ូតូបានមកពីផលចោរកម្ម។ ក្រោយសមត្ថកិច្ចពីទទួលបានពាក្យបណ្ដឹងពីម្ចាស់ម៉ូតូឈ្មោះ ខាន់ ចក់ ភេទប្រុស អាយុ ៤២ ឆ្នាំ រស់នៅភូមិត្រពាំងបីសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បានប្តឹងកាលពីថ្ងៃទី ២៣ ខែសីហាកន្លមក តំណាងអយ្យការសាលាដំបូងខេត្តកំពង់ឆ្នាំង បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចនគរបាលខេត្ត សហការមួយក្រុង និងប៉ុស្តិ៍ ចុះស្រាវជ្រាវ រហូតស ម្រេចឃាត់ខ្លួនជនសង្ស័យ ចំនួន ០៤នាក់ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ក្នុងនោះ ម្នាក់ជាជនដៃដល់ក្នុងបទល្មើសលួចម៉ូតូ និង ០៣នាក់ទៀត ជាអ្នកទិញម៉ូតូជាផលចោរកម្ម។

របាយការណ៍បានឲ្យដឹងទៀតថា មុនពេលឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង ០៤នាក់ សមត្ថកិច្ចបានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ មានឈ្មោះ ឈឿន វណ្ណៈភេទប្រុស អាយុ ១៦ឆ្នាំ បានធ្វើសកម្មភាពលួចម៉ូតូ០១គ្រឿង ម៉ាកហុង C125 ពាក់ស្លាកលេខ កំពង់ឆ្នាំ ង1E-5556 របស់ជនរងគ្រោះឈ្មោះ ខាត់ ចក់ នៅភូមិត្រពាំបី សង្កាត់ផ្សារឆ្នាំង។ ក្រោយការចាប់ខ្លួនសមត្ថកិច្ចបានធ្វើការសាកសួរ និងស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនអ្នកទិញទទួលម៉ូតូជាផលចោរកម្មជាបន្ត បន្ទាប់ ចំនួន ០៣នាក់ទៀត ក្នុងនោះម្នាក់ ជាអ្នកទិញ-លក់ម៉ូតូ ដោយដករហូតនៅម៉ូតូសង្ស័យគ្មានឯកសារចំនួន ២៥ គ្រឿង។

ជនសង្ស័យទាំង ០៣នាក់ ត្រូវបានឃាត់ខ្លួនពីបទទទួលផលចោរកម្ម រួមមាន៖ 
ទី១- ឈ្មោះ យឹម ចន្ធី ហៅកេ ភេទប្រុស អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិ ដំណាក់ពពូល សង្កាត់កំព ង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
ទី២ ឈ្មោះ ជួប ភាង ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ទី៣- ឈ្មោះ ជួប ផេង ភេទប្រុស អាយុ ២២ ឆ្នាំរស់នៅភូមិទ្រាជើង ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ជនសង្ស័យដែលព័ន្ធសំណុំរឿងនេះ សរុបចំនួន ០៤នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូន ទៅតុលាការ រួមទាំងវត្ថុតាងម៉ូតូ ចំនួន ២៥គ្រឿង និងត្រួវបានតុលាការសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន៕