ភ្នំពេញ ៖ បុរសម្នាក់បានរលាករលាត់ខ្លួនប្រាណរបួសធ្ងន់ធ្ងរ ហើយត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចយករថយន្តស្ទួចមកស្ទួចពីលើដំបូលស័ង្កសីចុះមកក្រោមដឹកយកទៅសង្គ្រោះភ្លាមៗ ដែលហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង១០នាទីព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចឃ្លាំងលក់ថ្នាំលាបពណ៌មួយកន្លែងតាមបណ្ដោយផ្លូវលេខ៣៧១ ក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពពីកម្មករក្នុងឃ្លាំងខាងលើបានប្រាប់ថា ជនរងគ្រោះមានឈ្មោះ ផល អាយុជាង៤០ឆ្នាំ មុខរបរបុគ្កលិកក្នុងឃ្លាំងលក់ថ្នាំលាបពណ៌ រស់នៅស្រុកលើកដែក ខេត្តកណ្ដាល ។ នៅពេលកើតហេតុនោះ ជនរងគ្រោះបានយកជណ្ដើរឡើងលើដំបូលឃ្លាំងដើម្បីជួយទប់ឱ្យកម្មករដូចគ្នាបាញ់កាវ តែឡើងដល់លើដំបូលភ្លាមក៏ប៉ះជាមួយខ្សែភ្លើងស្រាតបណ្ដាលឱ្យឆក់រលាករលាត់ខ្លួនប្រាណរងរបួសធ្ងន់តែម្ដង ។
ក្រោយកើតហេតុភ្លាម ក៏មានកម្មករដូចគ្នាបានប្រញាប់ទៅបិទកុងតាក់ភ្លើង ដើម្បីឡើងជួយសង្គ្រោះនិងទាក់ទងទៅអាជ្ញាធរមូលដ្ឋានដើម្បីយករថយន្តស្ទួចធុនធំដាក់អង្រិងស្ទួចយកជនរងគ្រោះចុះមកក្រោម ហើយយរថយន្តសង្គ្រោះមន្ទីរពេទ្យឯកជនក៏ដឹកយកទៅមន្ទីរពេទ្យលោកសង្ឃ (ព្រះកុសុមៈ) ដើម្បីសង្គ្រោះអាយុជីវិត ៕