ខេត្តប៉ៃលិន÷តាមប្រភពពីបុរសម្នាក់ជាបងថ្លៃជនរងគ្រោះបានឱ្យដឹងថា÷មានករណីមានមនុស្សដេកស្លាប់នៅលើអង្រឹងរោងឈើវាល់ស្រែ នៅវេលាម៉ោង១១និង០០នាទីថ្ងៃទី០១ខែកញ្ញា ឆ្នាំ ២០២៣កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសាលាក្រៅ បានទទួលការរាយការណ៍តាមទូរស័ព្ទរបស់ឈ្មោះ ឆយ ប៊ុនធឿន ភេទ ប្រុស អាយុ ៤៣ឆ្នាំត្រូវជាបងថ្លៃជនរងគ្រោះ បានរាយការណ៍មកថា នៅចំណុចវាលស្រែ ក្រោយបន្ទាយទាហានស្រែម្អម ស្ថិត ក្នុងភូមិ ភ្នំស្ពង់ ឃុំ សាលាក្រៅ ស្រុក សាលាក្រៅ ខេត្ត ប៉ៃលិន ។
មានករណីមនុស្ស ដេកស្លាប់នៅលើអង្រឹង(ដេកចាំបញ្ចូលទឹកក្នុងស្រែ) ដោយបងថ្លៃជនរងគ្រោះ ឃើញថាគាត់សាច់នៅក្តៅៗ ក៏បានលើកដាក់ឡានដឹកទៅមណ្ឌលសុខភាពភ្នំស្ពង់ លុះពេលទៅដល់មណ្ឌលសុខភាពភ្នំស្ពង់ គ្រូពេទ្យបានប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
សពមានឈ្មោះ ឌួក សៅរ៍ធា ភេទ ប្រុស អាយុ ៣០ រស់នៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ក្រោយពីរការធ្វើកោសល្យវិច្ច័យរបស់ជំនាញកោសល្យវិច្ច័យខេត្ត និងគ្រូពេទ្យបានបញ្ជាក់ថាសពខាងលើគឺស្លាប់ដោ
យសារ គាំងបេះដូង។ដោយ,ស សារឿន