2023-09-03 16:43
462


កំពង់ស្ពឺ៖ ក្រុមមុខសញ្ញាជាចោរ ចំនូន ០៣នាក់ ធ្លាប់ធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោស ចំនូន ០៦លើក ត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌសហការជាមួយអអិការដ្ឋាននគរបាលស្រុកសំរោងទង ស្រាវជ្រាវឈានដល់ការបង្ក្រាប និងឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។
   ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៌ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនិតិបិធីតំណាងអយ្យការសាលាដំបូងខេត្តកំពង់ស្ពឺ។
   នគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងស្រុកសំរោងទង បានស៊ើបអង្កេត ដ្រាវជ្រាវឈានដល់បំបែកបំបែកសំណុំរឿងករណីលួចដោយស្ថានទម្ងន់ទោស (កាច់សោកយកម៉ូតូ) ក្រោយកើតហេតុរយៈពេល ៦ថ្ងៃ ដោយបានឃាត់ខ្លួនជនសង្ស័យ ចំនូន ០២នាក់ ដកហូតបានម៉ូតូ Beat ចំនួន ០៣គ្រឿង ជាម៉ូតូរបស់ជនរងគ្រោះ។
   តាមរបាយការណ៍បានឲ្យដឹងថា កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ វេលាម៉ោង១១និង០៥នាទី នៅចំនុចភូមិកំពង់ល្វា ឃុំទំព័រមាស ស្រុកសំរោងទង មានករណីលួចដោយស្ថានទម្ងន់ទោស (កាច់សោកយកម៉ូតូ) បង្កដោយជនសង្ស័យ ០២នាក់ ជិះម៉ូតូ ម៉ាក Beat ពណ៌ស ០១គ្រឿង មិនស្គាល់ស្លាកលេខ បានធ្វើសកម្មភាពលួចជនរងគ្រោះឈ្មោះ អ៊ូ រុន ភេទប្រុសអាយុ ៣៦ឆ្នាំ នៅភូមិកំពង់ល្វា ឃុំទ័រមាន ០១គ្រឿង។
   មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ ០១គ្រឿង ម៉ាក Beat ពណ៍ក្រហម ស៊េរី២០២២ ស្លាកលេខ កណ្តាល 1AP-0496 ចេញពីផ្ទះទៅមើលម៉ាស៊ីនបូមទឹកដាក់ស្រែ នៅខាងលិចភូមិ បានទុកម៉ុតូដោយចាក់សោ.ក នៅក្រោមដើមឈើហើយដើរទៅមើលម៉ាស៊ីនបូមទឺក ស្រាប់តែមានជនសង្ស័យ ០២នា ក់ជិះម៉ូតូ ០១គ្រឿង មកធ្វើកម្មភាពកាច់សោ.កយកម៉ូតូជិះគេចខ្លួនបាត់ ។ 
    ក្រោយពេលកើតហេតុ សមត្ថកិច្ចបើកការស្រាវជ្រាវ ជាលទ្ធផលកិច្ចប្រតិបត្តិការ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៥និង១០នាទី នគរបាលស្រុកសំរោងទង បានឃាត់ខ្លួនជនសង្ស័យឈ្មោះអោ រ៉ាវីត ហៅ អាត្មិល ភេទប្រុស អាយុ ២២ឆ្នាំ
   ឆ្នាំ នៅភូមិព្រៃជ្រាវ ឃុំសែនដីស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយដកហូត ម៉ូតូម៉ាក Beat ស៊េរី២០២២ ពណ៌ស លេខតួ9067464 លេខម៉ាស៊ី:9022841 ស្លាកលេខ រតនគីរី 1F-9242។
 
    ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចយកម៉ូតូជនរងគ្រោះជាមួយបក្ខម្នាក់ទៀតមែន។ បន្ទាប់មកកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានសហការជាមួយនគរបាលស្រុកសំរោងទង ឃាត់ខ្លួនជនសង្ស័យឈ្មោះ ជុំ រ៉ាវ៉ាន់ ហៅអាជ្រូក ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិព្រៃជ្រាវ ឃុំសែនដីស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដកហូតវត្ថុតាងម៉ូតូ ០២គ្រឿង រួមមាន៖ ទី១- ម៉ាក Beat ពណ៌ខៀវ ស៊េរី២០១៩ លេខតួ C.9033685 លេខម៉ាស៊ីន E.9034075 ស្លាកលេខ ភ្នំពេញ 1IK-6530 និងទី២- ម៉ាក Beat ពណ៌ក្រហម ស៊េរី២០២២ លេខតួ C.9086293 លេខម៉ាស៊ីន E.9041592 ស្លាកលេខ ភ្នំពេញ 1IW-3077។
   ចំពោះលទ្ធផលស្រាវជ្រាវ តាមការពិនិត្យវត្ថុតាងម៉ូតូ ០៣គ្រឿង ជាម៉ូតូជនរងគ្រោះឈ្មោះ ផល កែម ភេទប្រុស អាយុ ៤៩ឆ្នាំ នៅភូមិដូនទិព ឃុំប្រាំបីមុម ស្រុកថ្ពង ដែលទុកនៅមុខផ្ទះហើយចោរលួចកាលពីថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០២៣ ស្លាកលេខរតនគីរី 1F-9242 ជាស្លាកលេខ ម៉ូតូ C125 ស៊េរី២០២២ កំពុងបន្តស្រាវជ្រាវ, ម៉ូតូ Beat ពណ៌ក្រហម ស៊េរី២០២២ លេខតួ C.9086293 លេខម៉ាស៊ីន E.9041592 ជាម៉ូតូជនរងគ្រោះឈ្មោះ អ៊ូ រុនភេទប្រុស អាយុ ៣៦ឆ្នាំ នៅភូមិកំពង់ល្វា ឃុំទំព័រមាស ស្រុកសំរោងទង ដែលជិះទៅមើលម៉ាស៊ីនបូមទឹកដាក់ស្រែទុកនៅក្រោមដើមឈើ ហើយត្រូវបានចោរលួចយកកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ស្លាកលេខភ្នំពេញ 1IW-3077 ជាស្លាកលេខ ម៉ូតូ Beat ពណ៌ស ខៀវស៊េរី២០២១ កំពុងបន្តស្រាវជ្រាវ, ម៉ូតូ Beat ពណ៌ខៀវ ស៊េរី២០១៩ លេខតួ C.9033685 លេខម៉ាស៊ីន E.9034075 ស្លាកលេខភ្នំពេញ 1IK-6530 ជាម៉ូតូកម្មសិទ្ធិឈ្មោះ ម៉ិល សោភ័ណ្ឌ ភេទស្រី អាយុ ២៧ឆ្នាំ នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ កំពុងស្រាវជ្រាវ។
   តាមចម្លើយសារភាពជនសង្ស័យមានបក្ខពួកចំនួន ០៤នាក់ រួមមាន៖ ១- ឈ្មោះអោ រ៉ាវីត ហៅអាត្មិល, ២- ឈ្មោះជុំ រ៉ាវ៉ាន់ ហៅអាជ្រូក, ៣- ឈ្មោះ អោ បុល ភេទប្រុស អាយុ ២៥ឆ្នាំ (គេចខ្លួន) និង៤- ឈ្មោះ អា ក្រច ភេទប្រុស អាយុ ១៨ឆ្នាំ (គេចខ្លួន) ពួកគេធ្លាប់ធ្វើសកម្មភាពលួចយកម៉ូតូចំនួន ០៦លើក ខេត្តកំពង់ស្ពឺ ០៥លើក និងកំពង់ចាម ០១លើកស្រុកចំការលើ។
បច្ចុប្បន្ន សមត្ថកិច្ចបសនកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ចាត់ការតាមនីតិវិធី៕