2023-09-04 16:03
424

ភ្នំពេញ៖ ស្ត្រីជាជនពិកាម្នាក់ បានស្លាប់ក្នុងភ្នក់ភ្លើងយ៉ាងអាណោចអាធម្មបំផុត នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យបានឆាបឆេះលំនៅដ្ឋាន ០១ខ្នងអស់ទាំងស្រុង ក្នុងសង្កាតព្រៃវែង។ ហេតុការណ៍គ្រោះអគ្គិភ័យដ៏អាក្រក់នេះ បានកើតឡើងនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ០១និង៣០នាទី រំលងអាធ្រាត្រ ស្ថិតនៅភូមិ ត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។ 

 សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ មុំ ថុន ភេទប្រុស អាយុ ៥៧ឆ្នាំ មុខរបរ រត់កង់បី ជាប្រភេទសំណង់ ឈេីលេីថ្មក្រោម មានទំហំ៧ម៉ែត្រគុណ៨មែត្រ។ ចំពោះមូលហេតុ បណ្តាលមកពីទុស្សេចរន្តអគ្គិសនី និងស្លាប់ជនរងគ្រោះម្នាក់ ឈ្មោះ មើ ផលជាតិ ភេទស្រី អាយុ ៤៣ឆ្នាំ ជាជនពិកាភាព។ 

 ក្រោយពីកើតហេតុ កងកម្លាំងការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២រថយន្ត ស្មើនឹង០៨មែត្រគូប។ រថយន្តជំនួយ រថយន្តពន្លត់អគ្គិភ័យស្រាបៀរកម្ពុជា ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១រថយន្ត ស្មើនឹង០៦មែត្រគូប។ ពាក់ព័ន្ធករណីនេះ លោកស្រី មុំចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ បានដឹកនាំក្រុមការងារសហការជាមួយការិយាល័យសង្គមកិច្ចខណ្ឌដង្កោចុះទៅជួបគ្រួសារប្រជាពលរដ្ឋក្នុងមូលដ្ឋានរងគ្រោះដោយអគ្គីភ័យឆាបឆេះ បាននាំយកអំណោយជាថវិកា និងសម្ភារៈមួយចំនួនឧបត្ថម្ភដើម្បីជួយសម្រាលបន្ទុកនៃការលំបាកដល់ក្រុមគ្រួសារដែលរងគ្រោះសារដោយអគ្គីភ័យឆេះផ្ទះ រួមមាន អង្ករ ៥០គីឡូ, មី ២កេសតូច ទឹកត្រី ១យួរ ទឹកសុីអ៊ីវ ១យួរទឹកសុទ្ធ ២កេស សាប៊ូ ២កពា្ចប់ ថវិកាចំនួន ៣០ម៉ឺនរៀល។ 

 អ្នកនាំពាក្យរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធ និងយុវនីតិសម្បទា សូមរួមរំែលកទុក្ខ និងចូលរួមសោកស្តាបបំផុតចំពោះករណីឧបហេតុដែលបានកើតឡើងខាងលើនេះផងដែរ៕