ភ្នំពេញ៖ មន្ត្រីអនុរក្សពន្ធនាគារនាគារម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែង បន្ទាប់ពីជិះម៉ូតូទាក់ដៃចង្កូតគ្នាបណ្តាលឲ្យដួលស្រាប់តែមានរថយន្ត ០១គ្រឿងទៀត បើកបរមកពីក្រោយកិនពីលើថែមគួរឲ្យរន្ធត់បំផុត។
ហេតុការណ៍ខាងលើនេះ កើតឡើងនៅវេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ នេះ ស្ថិតតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិព្រៃស សង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ។
សេចក្តីរាយការណ៍បានឲ្យដឹងថា មន្ត្រីពន្ធនាគារព្រៃស ម្នាក់ស្លាប់ដោយសាររថយន្តបើកកិន ជិះម៉ូតូ ម៉ាក CPX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IR-5060 ខណៈពេលធ្វើចរាចរណ៍បានទាក់ដៃចង្កូតជាមួយរថយន្ត ០១គ្រឿងដួលក៏ត្រូវរថយន្ត ០១គ្រឿងទៀត ម៉ាក់ ហាន់ដាយ ពណ៌ស្លែខ្ចី ពាក់ស្លាកលេខ ភ្នំពេញ 3F-8169 ក្រុមហ៊ុនភេទសជ្ជៈ MISSILE ធ្វើដំណើរមកពីក្រោយកិនពីលើបណ្ដាលឱ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងតែម្តង។
បច្ចុប្បន្ន សពជនរងគ្រោះយកទៅធ្វើបុណ្យនៅគេហដ្ឋាន។ ចំណែកវត្ថុតាងសមត្ថកិច្ចយកទៅរក្សាទុកដើម្បីកសាងសំណុំតាមនិតិវិធីច្បាប់៕