2023-09-05 14:58
285

រតនគិរី៖ តាមសេចក្តីរាយការណ៍ ពីមហាជនបានឱ្យដឹងថា ក្នុងភូមិសាស្ត្រទឹកដីក្រុងបាលុង ពួកគាត់សង្កេតឃើញមានទីតាំងបើកល្បែងស៊ីសង ប្រភេទអនឡាញ ប្រមាណជាង ១០០កន្លែង ទាំងមានច្បាស់ និងគ្មានច្បាប បង្កឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គមយ៉ាងខ្លាំង ប្រជាពលរដ្ឋ និងមន្ត្រីរាជការស្នើឲ្យអាជ្ញាធរ និងសមត្ថកិច្ចជួយបង្ក្រាបឲ្យមានប្រសិទ្ធភាពខ្ពស់ តាមបទបញ្ជារបស់ប្រមុខថ្នាក់ដឹកនាំរដ្ឋាភិបាល និងក្រសួងមហាផ្ទៃជាដើម។

ប្រជាពលរដ្ឋនៅក្រុងបានលុង បានខ្សឹមប្រាប់ថា “សព្វថ្ងៃនេះពួកគាត់សង្កេតឃើញមានល្បែងស៊ីសង ប្រភេទអនឡាញ តាមទូរទស្សន៍ និងប្រព័ន្ធកុំព្យូទ័រ កំពុងពង្វក់ប្រជាពលរដ្ឋទាំងប្រុស ទាំងស្រី នាំគ្នាប្រមូលម្តុំនៅមុខកញ្ចក់កុំព្យូទ័រ និងទូរទស្សន៍ចាក់ភ្នាល់បាល់ទាត់ ឆ្នោតឡូតូ ៥លេខ យូគី អាប៉ោងតាមអនឡាញ មាន់ជល់ក្នុងទូរទស្សន៍អនឡាញ ប្រមាណជាង ១០០កន្លែង ដាក់ពង្រាយតាមហាងកាហ្វេ ហាងគុយទាវ កន្លែងលក់ចាប់ហ៊ួយ តារាងបាល់ ក្បែរសាលារៀន ក្បែរមន្ទីរពេទ្យ ក្បែរមន្ទីរអង្គភាពរដ្ឋមួយចំនួន នៅក្នុងក្រុងបានលុង ជាហេតុធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាបធ្នាប់ កើតមានបទល្មើស ចោរលួច ចោរប្លន់ ចោរឆក់ លក់ ឬបញ្ចាំទ្រព្យសម្បត្តិមានតម្លៃយកប្រាក់មកចាក់ភ្នាល់ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញទាំងនោះ និងកើតអំពើហិង្សាក្នុងក្រុមគ្រួសារផងដែរ”។ករណីល្បែងស៊ីសងអនឡាញ ឡូតូ ឆ្នោត ជល់មាន់់…..។ល។ កំពុងពង្វក់ស្មារតីប្រជាពលរដ្ឋ សិស្សានុសិស្ស និងកងកម្លាំងសមត្ថកិច្ច មន្ត្រីរាជការមួយចំនួនតូចក៏ឈ្លក់វង្វែងដែរ ដែលបញ្ហានេះធ្វើឱ្យប៉ះពាល់់ដល់គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ជាពិសេសយុទ្ធសាស្ត្រ ៦ចំណុចរបស់ក្រសួងមហាផ្ទៃ ដែលទើបនឹងដាក់ចេញថ្មីៗ ក្នុងអាណត្តិទី៧ នៃរដ្ឋសភា គឺត្រូវលប់បំបាត់ បញ្ញាគ្រឿងញៀន កាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍ បញ្ហាក្មេងទំនើង ទប់ស្កាត់ការជួញដូរមនុស្ស លប់បំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ បទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ.....។

ជុំវិញបញ្ហាខាងលើនេះ ប្រធានគណៈបញ្ជាការឯកភាពក្រុងបានលុង បានថ្លែងប្រាប់ កាសែតក្នុងស្រុកមួយ កាលព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ ម្សិលមិញយ៉ាងខ្លីថា «នឹងឲ្យអាជ្ញាធរចុះត្រួតពិនិត្យកន្លែងល្បែងស៊ីសងទាំអស់»។ ប្រភពឱ្យដឹងងទៀតថា «ករណីល្បែងស៊ីសងអាចបើកធ្វើអាជីវកម្មបាន លុះត្រាតែមានអាជ្ញាប័ណ្ណពីរាជរដ្ឋាភិបាលប៉ុណ្ណោះ»៕