ពោធិ៍សាត់៖ ក្រុមក្មេងអន្ធរពាល ចំនួន ០៦នាក់ ដែលបានធ្វើសកម្មភាពកាប់ដាច់ដៃម្ខាង ត្រូវបានកម្លាំងនគរបាលក្រុងពោធិ៍សាត់ ស្រាវជ្រាវចាប់ខ្លួនជាបន្តបន្ទាប់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
លោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ បានប្រាប់នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ នេះថា ករណីហិង្សាមានស្ថានទម្ងន់ទោស កើតឡើងកាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ នៅវេលាម៉ោង ១៧និង៣០នាទី កាប់ដាច់កដៃខាងឆ្វេង នៅចំណុច ផ្លូវក្រុង ៦០ម៉ែត្រ ខេត្តពោធិ៍សាត់ ពេលធ្វើសកម្មភាពរួចក្រុមជនបង្កបានគេចខ្លួនបាត់នោះ កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានចុះស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបានច្បាស់លាស់ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៧និង៣៦នាទី កម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្ថិ៍នគរបាលរដ្ឋបាលអូរសណ្ដាន់ ឃាត់ខ្លួនជនសង្ស័យម្នាក់ មានឈ្មោះ ឈន ឆៃយ៉ា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរគ្មាន នៅភូមិអូរអាចម៍កុក ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ យកមកដេីម្បីសាកសួរនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់។
ក្រោយការសាកសួរ ជនសង្ស័យបានសារភាព និងចង្អុលបង្ហាញអំពីក្រុមបក្សពួករបស់ខ្លួនពិតជាបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះដាច់ដៃម្ខាងពិតមែន។
ដោយអនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តខេត្តពោធិ៍សាត់ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១២និង១០នាទី កម្លាំងផ្នែកជំនាញ កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ និងអធិការដ្ឋាននគរបាលស្រុកក្រគរ ដោយមានការសម្របសម្រួលពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ បានចុះបង្រ្កាប និងឃាត់ខ្លួនក្រុមជនបង្កបាន ចំនួន ០៥នាក់ទៀត រួមមាន៖
១- ឈ្មោះ រឹម ភារះ ហៅរ៉េ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិក្រាំងធំ ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
២- ឈ្មោះ សួន សុខរ៉ា ហៅប៊ុយ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិក្រាំងធំ ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
៣-;ឈ្មោះ ញ៉ សុជាតិ ហៅធំ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ បេីករថយន្តដឹកដី រស់នៅភូមិក្រាំងធំ ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
៤- ឈ្មោះ ឌឹម សុផាន់ណាត់ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិដូងជួរ ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
៥- ឈ្មោះ ទុយ ម៉េង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិអូរអាចម៍កុក ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ចំពោះវត្ថុតាងដកហូតបាន រួមមាន កាំបិតផ្គាក់ដងឈេីចំនួន ០១ដើម ជាវត្ថុតាងធ្វើសកម្មភាព, ម៉ូតូចំនួន ០៣គ្រឿង ជិះធ្វើសកម្មភាព។
បច្ចុប្បន្ន ជនសង្ស័យទាំង ០៦នាក់ រួមទាំងវត្ថុតាង សមត្ថកិច្ចឃាត់បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដេីម្បីចាត់ការតាមនិតិវិធី៕