ឥណ្ឌូនេស៊ី៖ លោកសាស្ត្រាចារ្យ ក្លូស ស្វប់ (Klaus Schwab) ស្ថាបនិក និងជាប្រធានប្រតិបត្តិ នៃវេទិកាសេដ្ឋកិច្ចពិភពលោក បានអញ្ជើញសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស (Davos) នាពេលឆាប់ៗខាងមុខនេះ។
ការអញ្ជើញរបស់លោកសាស្ត្រាចារ្យ ក្លូស ស្វប់ (Klaus Schwab) ចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស (Davos) នោះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារ និងសម្តែងការគួរសម នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ នៅរដ្ឋធានីហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី។
នៅក្នុងជំនួបនេះ លោកសាស្ត្រាចារ្យ ក្លូស ស្វប់ (Klaus Schwab) ស្ថាបនិក និងជាប្រធានប្រតិបត្តិ នៃវេទិកាសេដ្ឋកិច្ចពិភពលោក បានអបអរសាទរ ចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និង បានផ្តាំផ្ញើសួរសុខទុក្ខ ប្រកបដោយក្តីនឹករលឹក ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។
ជាកិច្ចឆ្លើយតប សម្ដេចធិបតី ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការអបអរ និង ការសួរសុខទុក្ខនេះ និងបានថ្លែងអំណរគុណផងដែរ ចំពោះដំណើរទស្សនកិច្ចរបស់លោកសាស្ត្រាចារ្យ មក កម្ពុជា កាលពីឆ្នាំទៅ នាអំឡុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ។
សម្ដេចធិបតី ក៏បានវាយតម្លៃខ្ពស់ផងដែរ ចំពោះវេទិកាសេដ្ឋកិច្ចពិភពលោក ដែលតែងពាំនាំសមិទ្ធផលរបស់រាជរដ្ឋាភិបាល និងសក្តានុពលរបស់កម្ពុជា ទៅលើកបង្ហាញ (showcase) នៅលើឆាកអន្តរជាតិ, ក៏ដូចជាការណ៍ដែលវេទិកាសេដ្ឋកិច្ចពិភពលោក ចូលរួមលើកកម្ពស់របៀបវារៈនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់គ្រប់បណ្តាប្រទេសទាំងអស់ ដោយរាប់ទាំងកម្ពុជា នៅក្នុងបរិការណ៍ដ៏លំបាក និងមិនច្បាស់លាស់កន្លងមក ។
ជាកិច្ចឆ្លើយតប លោកសាស្ត្រាចារ្យ បានបញ្ជាក់ថា ក្រោយពីបានអញ្ជើញចូលរួមកិច្ចប្រជុំ កំពូលអាស៊ាននៅកម្ពុជា កាលពីឆ្នាំទៅលោកសាស្ត្រាចារ្យ បានកត់សម្គាល់ និង វាយតម្លៃខ្ពស់ចំពោះ កម្ពុជា ជាប្រទេសដែលមានសក្តានុពល និង កំពុងរីកលូតលាស់ទៅមុខយ៉ាងល្អប្រសើរ ។ ទន្ទឹមនេះ លោកសាស្ត្រាចារ្យ បានបង្ហាញពីបំណង ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅក្នុងតំបន់ អាស៊ាន ក៏ដូចជាកម្ពុជាផ្ទាល់ ។ សម្ដេចធិបតី បានស្វាគមន៍ចំពោះបំណងដ៏ល្អនេះ និង បាន លើកឡើងអំពីសង្គតិភាព និង លទ្ធភាពបន្ស៊ីគ្នាបានរវាងរបៀបវារៈនៃវេទិកាសេដ្ឋកិច្ចពិភពលោក និង យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ជាពិសេស ត្រង់ការអភិវឌ្ឍវិស័យឯកជន និង ការអភិវឌ្ឍ សេដ្ឋកិច្ច និង សង្គមឌីជីថល។
សម្ដេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់ វេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងការផ្សារភ្ជាប់ទំនាក់ទំនង រវាងវិស័យសាធារណៈ និងវិស័យឯកជន ឱ្យ កាន់តែមានភាពប្រសើរឡើង។ ក្នុងស្មារតីនេះដែរ រាជរដ្ឋាភិបាលនឹងរៀបចំវេទិកាសាធារណៈ រវាង រាជរដ្ឋាភិបាល និងវិស័យឯកជន ក្នុងខែវិច្ឆិកាខាងមុខ ដែលសម្រាប់ករណីនេះ លោកសាស្ត្រាចារ្យសង្ឃឹមថា វេទិកាសេដ្ឋកិច្ចពិភពលោកនឹងដើរតួជាថ្នាលជំរុញឱ្យវិស័យឯកជនបំពេញតួនាទីរបស់ខ្លួន កាន់តែសកម្ម និង អាចរីកលូតលាស់ថែមទៀត ។
មុននឹងបញ្ចប់ លោកសាស្ត្រាចារ្យ បានគោរពអញ្ជើញ សម្តេចធិបតី ចូលរួមក្នុងវេទិកា សេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស (Davos) នាពេលឆាប់ៗខាងមុខនេះ ។ សម្ដេចធិបតី បាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការអញ្ជើញនេះ ហើយសម្ដេចធិបតី នឹងពិនិត្យលទ្ធភាពចូលរួមដោយមានគណៈប្រតិភូ និងសមាគមធុរកិច្ចកម្ពុជាចូលរួមអមជាមួយផងដែរ ៕