2023-09-08 15:47
325

កោះកុង៖ ក្រោយពីបែកធ្លាយរឿងអាស្រូវស្អុយរលួយបញ្ច្រាស់ខ្យល់របស់លោក អ៊ី ម៉េងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងលោក ព្រំ សុវណ្ណានាយផ្នែកជលផលបូទុមសារ បើកដៃឲ្យទូកនេសាទថៃ និងវៀតណាម ប្រមូលផលនេសាទដោយខុសច្បាប់ ព្រមទាំងឃុបឃិតជាមួយឈ្មួញមានទឹកលុយបោះបង្គោលរំលោភដែននេសាទ ត្រូវបានដកបញ្ឈជើងឲ្យអានកាសែត រងចាំចំណាត់ការបន្តទៀតនោះ លោក ពុំ ស៊ីថា ប្រតិភូរដ្ឋាភិបាល ទទួលបន្ទុករដ្ឋបាលជលផល នៃក្រសួងកសិកម្ម បានបញ្ជាអធិការដ្ឋានជលផលចុះប្រមូលនិងរឹបអូសរាស់អូសខ្យងសជាង ១០ ជាបន្តបន្ទាប់ដើម្បីបង្ហាញស្នាដៃ។ 

តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា មន្ដ្រីជំនាញជលផល នៃអធិការដ្ឋានជលផលសមុទ្រ សហការជាមួយមន្ដ្រីជំនាញខណ្ឌជលផលកោះកុង បានទទួលយកឧបករណ៍នេសាទល្មើសច្បាប់រនាស់អូសខ្យងសជាង ១០ឈ្នាង ពីប្រជានេសាទ ក្នុងឃុំថ្មស ស្រុកទុមសាគរ ខេត្តកោះកុង ក្រោមវិធានការក្ដៅ ចាប់ពីថ្ងៃទី០៦ដល់ទី០៨ ខែកញ្ញា ឆ្នាំ២០២៣ នេះ និងរហូតជាបន្តបន្ទាប់ និងចុះធ្វើការណែនាំផ្សព្វផ្សាយដល់ប្រជានេសាទ អំពីផលប៉ះពាល់ការនេសាទ ដោយប្រើប្រាស់ឧបករណ៍អូសខ្យងសក្នុងឃុំថ្មសនោះ ។ 

របាយការណ៍បសនបង្ហាញថា ក្រុមមន្ត្រីជំនាញជលផល នៅថ្ងៃទី០៦ ខែកញ្ញា ប្រជានេសាទ ចំនួន ០៦គ្រួសារ បានស្ម័គ្រចិត្តប្រគល់ឧបករណ៍ឈ្នាងអូសខ្យង.ស ចំនួន ០៧ឈ្នាង និងថ្ងៃទី០៧ ខែកញ្ញានេះ ប្រជានេសាទ ចំនួន ០៤គ្រួសារទៀត ក៏បានបន្ដប្រគល់ឧបករណ៍ឈ្នាងអូសខ្យងស ចំនួន ០៤ឈ្នាងដោយសរុប ២ថ្ងៃនេះ គឺកម្លាំងជំនាញជលផល ទទួលបានឧបករណ៍ឈ្នាងអូសខ្យងស ចំនួន ១១ឈ្នាង។ 

ប្រភពបសនឲ្យថា សកម្មភាពការនេសាទដោយប្រើប្រាស់ឧបករណ៍ឈ្នាងអូសខ្យងស នៅក្នុងតំបន់ទឹករាក់ និងតំបន់ទឹកជ្រៅនេះ បានធ្វើឲ្យប៉ះពាល់ជាខ្លាំងដល់ប្រព័ន្ធជីវៈចម្រុះអេកូឡូស៊ី ស្រទាប់បាត សមុទ្រគ្រប់ប្រភេទ។
 
សូមជម្រាបងថា បន្ទាប់មកខាងបែកធ្លាយក្រោមការឃុ.បឃិ.តលាក់បាំងពីលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកោះកុង និងលោកនាយផ្នែកជលផល បូទុមសាគរ ពុករលួយ និងកិ.បកេ.ងយកផលប្រយោជន៍ដោយខុសច្បាប់ពីឈ្មួញរកស៊ីនាំខ្យងសនាំទៅលក់នៅប្រទេសវៀតណាម និងកើតមានយ៉ាងអនាអិបតេយ្យក្នងដែនសមុទ្រកម្ពុជា។ 

រឿងរ៉ាវនេះ បានជ្រាបដល់លោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានចេញសេចក្ដីសម្រេចផ្អាកតួនាទី និងផ្ទេរភារៈកិច្ចជាបណ្ដោះអាសន្ន លោក អ៊ី ម៉េងលាង ពីប្រធានមន្ទីរកសិកម្មខេត្តកោះ ព្រោះមានភាពមិនប្រក្រតី និងការអនុវត្តការងារដឹកនាំ និងគ្រប់គ្រងរបស់មន្ទីរ រួមនឹងនាយផ្នែកជលផលបូទុមសារគផងដែរ គឺបានដកបញ្ឈរជើងផងដែរ។ 

មជ្ឈដ្ឋាននានា បានលើកឡើងថា ករណីលោក អ៊ី ម៉េងលាង ប្រធានមន្ទីរកសិកម្មខេត្តកោះកុង និងនាយផ្នែកជលផលបូទុមសាគរ អង្គភាបប្រឆាំងអំពើពុករលួយគួរមានការស៊ើបអង្កេតបន្ថែម ដើម្បីស្វែងរកការពិត ជាពិសេសអ្នកពាក់ព័ន្ធផ្សេងៗទៀត ដើម្បីចាត់ការតាមផ្លូវច្បាប់៕