2023-09-08 16:03
283

(កណ្ដាល)៖     កម្លាំងនគរបាលស្រុកកៀនស្វាយ ខេត្តកណ្តាល បានស្រាវជ្រាវ រហូតឃាត់ខ្លួនមុខសញ្ញាក្រុមជនសង្ស័យចំនួន២នាក់ ដែលធ្វើសកម្មភាពលួចម៉ូតូពីប្រជាពលរដ្ឋនៅពេលកន្លងទៅ។

ក្រោយទទួលបានពាក្យបណ្ដឹងពីប្រជាពលរដ្ឋ លោកអធិការនគរបាលស្រុកកៀនស្វាយ បានដាក់បទបញ្ជាដល់មមន្ត្រីនគរបាលតាមស្វែងរកម៉ូតូដែលជនល្មើសធ្វើសកម្មភាពលួចពីប្រជាពលរដ្ឋ កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ ២០២៣ វេលាម៉ោង ០៩និង៤៥នាទី ចំណុចកើតហេតុ នៅភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានគ្នាចំនួន ២នាក់ រួមមាន៖
ទី១៖ ឈ្មោះ ថា វណ្ណនុត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិត មានទីលំនៅភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន)
និងទី២៖ ឈ្មោះ សេក ចាន់រ៉េត ហៅរ័ត្ន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិត មានទីលំនៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។

ក្រោយពីសួរនាំរួចកម្លាំងសមត្ថកិច្ចនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ បានសុំគោលការណ៍ពីថ្នាក់លើ ឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕