2023-09-08 16:22
351

(បន្ទាយមានជ័យ)៖ រដ្ឋបាលក្រុងសិរីសោភ័ណ ដឹកនាំដោយលោក ឈឿង ក្រៃយ៉ុង អភិបាលរងខេត្តបន្ទាយមានជ័យ នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ បានចុះមកប្រកាសផ្សព្វផ្សាយដល់បុគ្គលបម្រើការសេវាកំសាន្តក្រៅប្រពន្ធ ដើម្បីធ្វើប័ណ្ណសមធម៍ជិតផុតសុពលភាព ចំនួន៣ថ្ងៃ ក្នុងសង្កាត់ទាំង៧ ក្នុងក្រុងសិរីសោភ័ណ ហើយនឹងចាប់ផ្តើមធ្វើចាប់ពីថ្ងៃចុះផ្សព្វផ្សាយតែម្តង។

ពិធីនេះក៏មានការចូលរួមលោកស្រី ហ៊ាង គឹមស៊ាង អភិបាលរងក្រុងសិរីសោភ័ណ លោកស្រី ព្រំ ស្រីណា ប្រធានមន្ទីរផែនការខេត្តបន្ទាយមានជ័យ លោក ឃួន វុទ្ធី ប្រធានមន្ទីរអតីតៈយុទ្ធជនកម្ពុជាខេត្តបន្ទាយមានជ័យ ចៅសង្កាត់ទាំង៧ និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់។

លោកស្រី ព្រំ ស្រីណា បាឱ្យដឹងថា ការចុះធ្វើប័ណ្ណសមធម៍ជិតផុតសុពលភាព ជូនដល់បុគ្គលបំរើការងារក្នុងសេវាកម្មកម្សាន្តនោះ យោងតាមលិខិតលេខ ៥៥៤៣ សហវ .សស.អកគ ចុះថ្ងៃទី៣០ ខែឧសភា របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីរបាយការណ៍ វឌ្ឍនភាពនៃការរៀបចំយន្តការ និងនិតិវិធីផ្តល់ប័ណ្ណមូលនិធិសមធម៍សុខាភិបាល (ម.ស.ស)ចេញដោយបេឡាជាតិសន្តិសុខសង្គមនិងការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រី។

លោកស្រី ព្រំ ស្រីណា បន្តទៀតថា មន្ទីរផែនការខេត្តបន្ទាយមានជ័យត្រូវជូនដំណឹងដល់ លោក លោកស្រី មេឃ ចៅសង្កាត់និង អ្នកកាន់ថែបប្លែកក្នុងការអនុវត្តនូវការសម្ភាសគ្រួសារក្រីក្ រដែលជិតសុពលភាព គ្រួសារសង្ស័យថាក្រីក្រ និងការសម្ភាសផ្តល់បណ្ណសមធម៍ជូនដល់បុគ្គលបម្រើការក្នុងសេវាកម្សាន្ត ចាប់ដំណើរការពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០២៣រហូត ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។លោកស្រី បានបន្តថា ក្នុងសម្ភាសនោះមានដូចជា៖
១៖ រៀបចំកសាងបញ្ជីឈ្មោះគ្រួសារនៅក្នុងភូមិទម្រង់បែបបទទី៣។
២៖ រៀបចំបញ្ជីឈ្មោះគ្រួសារក្រីក្រ (ក្រ១.ក្រ២) និងគ្រួសារងាយរងហានិភ័យដើម្បីរៀបចំកិច្ចប្រជុំពិនិត្យផ្ទៀងផ្ទាត់លើគ្រួសារណាដែលសង្ស័យថា ជាគ្រួសារក្រីក្រដែលមានប័ណ្ណសមធម៌ ជិតផុតសុពលភាព (ដកចេញគ្រួសារដែលមានជីវភាពប្រសើរសូមឆូតប៊ិចពណ៌ក្រហម ដើម្បីកំណត់សម្គាល់)។
៣៖ ក្នុងដំណើរការសម្ភាសគ្រួសារថ្មី ក្រៅពីមានឈ្មោះក្នុងបញ្ជីខាងលើសូមលោក លោកស្រី មេឃុំ ចៅសង្កាត់ និងអ្នកកាន់ថេបភ្លេតត្រូវអនុវត្តតាមនីតិវិធីទាំង៥ជំហាននៃកម្មវិធីអត្តសញ្ញាណកម្ម គ្រួសារក្រីក្រ (ដាក់ពាក្យស្នើសុំសំភាសថ្មី)
៤៖ សម្រាប់ការសម្ភាសន៍ផ្ដល់ប័ណ្ណសមធម៌ជូនបុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធសូមបន្តសម្ភាសន៍រហូតដល់អស់គ្រួសារ ឬបុគ្គលដែលមានទទួលពីសង្គមជាដៃគូ លើកលែងតែស្រុកស្វាយចេក ស្រុកម៉ាឡៃ និងស្រុកអូរជ្រៅ៕