2023-09-12 16:11
251

ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បាន ដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនរួមជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌ និង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែង កាលពីវេលាម៉ោង០០ និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះបានចុះប្រតិបត្តិការបង្ក្រាបករណី រក្សាទុក្ខដោយខុសច្បាប់នូវសារធាតុញៀនចំនួន០១ករណី ក្នុងបទល្មើសជាក់ស្ដែងដែលក្នុងកិច្ចប្រតិបត្តិការសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចរង្វង់មូលផ្សារភ្ជាវ ស្ថិតនៅក្នុងភូមិភ្ជាវ ឃុំត្រែង ស្រុករតន មណ្ឌល ខេត្តបាត់ដំបង។ 

ជនសង្ស័យចំនួន០២នាក់ទី១,ឈ្មោះ ធាន សុភាព ភេទប្រុសអាយុ ៣២ឆ្នាំ រស់នៅភូមិគីឡូ៣៨ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាតដំបង និងទី២,ឈ្មោះ ជា សុខចាន់ ភេទប្រុស អា យុ៣៥ឆ្នាំស្នាក់នៅបណ្ដោះអាសន្នភូមិគីឡូ៣៨ឃុំត្រែងស្រុករតនមណ្ឌលខេត្តបាត់ដំបង មកកាន់អធិការដ្ឋាននគរបាលស្រុក។  

-វត្ថុតាងចាប់យកបានរួមមាន៖ 
-ម្សៅសក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកពណ៌សថ្លាចំនួន០១ថង់ សង្ស័យមានសារធាតុញៀន។ 
-សម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។ 
-ទូរសព្ទដៃចំនួន ០២គ្រឿង(ម៉ាក់ iphone 6 plus ពណ៌ទឹកប្រាក់ ០១គ្រឿង និងម៉ាក iphone x max ពណ៌សចំនួន ០១គ្រឿង)។

-ម៉ូតូម៉ាកឌ្រីមស៊ែរ 125 ពណ៌ខ្មៅ ស៊េរីឆ្នាំ2004 ពាក់ស្លាកលេខបាត់ដំបង 1D 5862 ចំនួនមួយគ្រឿង។ 
បច្ចុប្បន្នកម្លាំងនគរបាលស្រុកបាននិងកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តបន្តតាមនីតិ វិធី ច្បាប់ហើយ៕