2023-09-12 18:16
362

កម្លាំងអាវុធហត្ថខេត្តសហការជាមួយអាវុធហត្ថក្រុងស្ទឹងត្រែងដឹកនាំដោយលោកវរសេនីយ៍ឯកឈាត វាសនា ក្រោមការសម្របសម្រួលរបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានចុះឈាត់ខ្លួនក្មេងទំនើងចំនួន ៥នាក់២នាក់ពាក់ព័ន្ធក្នុងករណីប្រើប្រាស់គ្រឿងញៀនម្នាក់ប្រើដាវនិងពីរនាក់ត្រូវបានអប់រំឲ្យឪពុកម្ដាយធានាត្រឡប់ទៅផ្ទះវិញ។
     ករណីបង្ក្រាបក្មេងទំនើងខាងលើបានចុះយុទ្ធនាការនៅយប់ថ្ងៃទី ១១ និងបានធ្វើការឃាត់ខ្លួននៅយប់រំលងអាធ្រាតឈានចូលថ្ងៃ ១២កញ្ញាឆ្នាំ ២០២៣នៅក្នុងក្រុងស្ទឹងត្រែងតែម្ដង។
        លោកឧត្តមសេនីយ៍ត្រីអៀង វ៉ាន់ឌីមេបញ្ជាការអាវុធហត្ថខេត្តបានបញ្ជាក់ថា:ក្នុងប្រតិបត្រការឃាត់ក្មេងទំនើងខាងលើនេះ បានឃាត់ខ្លួនចំនួន៥នាក់ និងចាប់យកវត្ថុតាងរួមមាន: ម៉ូតូ៣គ្រឿង, ដាវ១,តាមការបង្គាប់ឱ្យឃាត់ខ្លួនរបស់លោកជេត ខេមរា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង។
  លោកមេបញ្ជាការអាវុធហត្ថេត្តបានបញ្ជាក់បន្ថែមថាក្នុងចំណោមក្មេងទំនើងទាំង៥នាក់ខាងលើពាក់ព័ន្ធនឹងបទល្មើសប្រើប្រាស់គ្រឿងដោយខុសច្បាប់នូវសារធាតុញៀនចំនួន២នាក់ (ធ្វើតេស្តទឹកម៉ូត្រវិជ្ជមានសារធាតុញៀន)÷
១-ឈ្មោះបែរ កែវពិសី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិហាងខូបាន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
២-ឈ្មោះសាប់ បារាំង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកត្រាក់ទ័រ និងស៊ីឈ្នួលចាំចម្ការ មានទីលំនៅភូមិកាំងចាម ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។និងប្រើប្រាស់ដាវឈ្មោះវ៉ាត ហ្វាត ភេទប្រុស អាយុ២៣ឆ្នាំ       ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិហាងខូបាន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
 ដោយឡែកក្មេងទំនើង២នាក់ទៀត÷
១-ឈ្មោះសាយ ឡុង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើចម្ការ មានទីលំនៅភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។
២-ឈ្មោះណាង ស៊ីណែត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកាត់សក់ មានទីលំនៅភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
   ក្រោយការឃាត់ខ្លួនក្មេងទំនើងប្រាំនាក់ត្រូវបានបញ្ជូនមកកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងសាកសួរពីរនាក់ធ្វើត្រូវបានធ្វើការអប់រំធ្វើកិច្ចសន្យាឲ្យឪពុកម្ដាយធានាយកត្រឡប់ទៅគេហដ្ឋានវិញ។ដោយឡែកបីនាក់ទៀតពីរនាក់ពាក់ព័ន្ធក្នុងករណីប្រើប្រាស់គ្រឿងញៀននិងម្នាក់ពាក់ព័ន្ធនឹងប្រើដាវត្រូវបានបញ្ជូនទៅកាន់ឯកាអមសាលាដំបូងខេត្តចាត់ការទៅតាមនីតិវិធី៕