2023-09-12 23:36
520

តាកែវ៖ គ្រូពេទ្យត្បាញអាយគ្មានជំនាញវិជ្ជាជីវៈចេះតពីឪពុកបានព្យាបាលដោយចាក់ថ្នាំ និងដាក់ស៊ីរ៉ូម ខុសបច្ចេកទេសបណ្តាលឲ្យស្ត្រីចំណាស់ម្នាក់ស្លាប់ ត្រូវបានកម្លាំងនគរបាលស្រុកត្រាំកក់ឃាត់ខ្លួន។ 

សេចក្តីរាយការណ៍ បានឲ្យដឹងថា នៅថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យម្នាក់ ជាគ្រូពេទ្យគ្មានវិជ្ជាជីវៈចេះតជំនាន់ពីឪពុកមកកូនបានព្យាបាលចាក់ថ្នាំ និងដាក់សេរ៉ូម ខុសបច្ចេកទេស បណ្ដាលឱ្យស្លាប់ស្រ្ដីម្នាក់ ស្ថិតនៅចំណុច ភូមិតាតៃ ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ។ 

សេចក្តីរាយការណ៍ បានឲ្យដឹងថា មុនពេលកើតជនរងគ្រោះមានឈ្មោះ កៅ ថុស ភេទ ស្រី អាយុ ៧៣ឆ្នាំ ដែលមានទីលំនៅស្ថិតនៅ ភូមិតម្រា ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានមកពិនិត្យជំងឺ និងព្យាបាល នៅផ្ទះរបស់ឈ្មោះ សន សឿន ភេទប្រុស អាយុ ៧១ឆ្នាំ និងឈ្មោះ សឿន វឿន ភេទ ប្រុស អាយុ ៤៤ឆ្នាំ ត្រូវជាកូនបានចាក់ថ្នាំ និងព្យួរសេរ៉ូមខុសលក្ខណៈបច្ចេកទេស បណ្តាលឲ្យអ្នកជំងឺខាងលើស្លាប់ភ្លាមៗ ស្ថិតនៅចំណុច ភូមិតាតៃ ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ។ 

បច្ចុប្បន្ន គ្រូពេទ្យត្បាញអាយគ្មានវិជ្ជាជីវៈ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរ និងកសាងសំណុំរឿងតាមនិតិវីធី៕