2023-09-13 08:06
374

ភ្នំពេញ៖     ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា បានបដិសេធចំពោះសំណើររបស់លោក ឯម សុខសុវណ្ណ តំណាងស្ថាបនិក “គណបក្សអាយ៉ងខ្មែរ” ដើម្បីសុំបង្កើតគណបក្សព្រោះគ្មានចុះហត្ថលេខាទទួលស្គាល់បញ្ជីរាយនាមប្រជាពលរដ្ឋខ្មែរទាំង ៨០រូប។ 

ការបដិសេធនេះ ធ្វើឡើងនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នេះ ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចបដិសេធសំណើសុំបង្កើត “គណបក្សអាយ៉ងខ្មែរ” ផ្អែកតាមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីគណបក្សនយោបាយ។ 

ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា «មូលហេតុតំណាងស្ថាបនិកគណបក្ស ក៏មិនបានចុះហត្ថលេខាទទួលស្គាល់បញ្ជីរាយនាមប្រជាពលរដ្ឋខ្មែរទាំង៨០រូប ដែលបានផ្តួចផ្តើមបង្កើតគណបក្ស នយោបាយនេះឡើយ»៕